ឆ្នេរសមុទ្រចាប់ផ្ដើមទាក់ទាញសត្វអណ្តើកដ៏កម្រមកធ្វើសំបុកច្រើនបំផុត ដែលពុំធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំ

//s5.kh1.co/e2/e224f963aef5ec023986ed83ea50b2e29a878f32.jpg
សង្គម

 ២១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សត្វអណ្តើកសមុទ្រដ៏កម្របានធ្វើសំបុកចំនួនច្រើនបំផុតក្នុងរយៈពេលពីរទសវត្សរ៍ នៅលើឆ្នេរខ្សាច់នៅ Phuket និង Phang Nga ខណៈដែលភ្ញៀវទេសចរកំពុងភ័យខ្លាចដោយសារតែការ រីករាលដាលនៃជម្ងឺកូវីដ-១៩។

ថៃ៖ ក្រុមអ្នកបរិស្ថាននិយាយថា សត្វអណ្តើកសមុទ្រដ៏កម្របានធ្វើសំបុកចំនួនច្រើនបំផុតក្នុងរយៈពេលពីរទសវត្សរ៍ នៅលើឆ្នេរខ្សាច់នៅ Phuket និង Phang Nga ខណៈដែលភ្ញៀវទេសចរកំពុងភ័យខ្លាចដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងប្រទេសថៃដែលមានអ្នកឆ្លងជម្ងឺកូវីដ-១៩ ចំនួន ២,៧៦៥ នាក់ និងអ្នកស្លាប់ ៤៧ នាក់ ហើយការធ្វើដំណើរមានការរឹតត្បិតដោយអំពាវនាវដល់ពលរដ្ឋឱ្យស្នាក់នៅផ្ទះ ចំណែកជើងហោះហើរអន្តរជាតិក៏ត្រូវបានហាមឃាត់ផងដែរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ។ ដែលនេះជាហេតុនាំឲ្យឆ្នេរសមុទ្រក្លាយជាកន្លែងដែលបានផ្ដល់សេរីភាពសម្រាប់សត្វសមុទ្រ និងសត្វព្រៃដែលពុំធ្លាប់មាន។

សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks

លោក Kongkiat Kittiwatanawong ប្រធានមជ្ឈមណ្ឌលជីវសាស្ត្រសមុទ្រ Phuket បាននិយាយថា អាជ្ញាធរបានរកឃើញសំបុកសត្វអណ្តើកចំនួន ១១ ចាប់តាំងពីខែវិច្ឆិកាគឺជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំដែលពុំធ្លាប់មាន។

លោកបានប្រាប់ទីភ្នាក់ងារសាព័ត៌មាន Reuters ថា "នេះគឺជាសញ្ញាល្អណាស់សម្រាប់យើង ពីព្រោះតំបន់ជាច្រើនសម្រាប់ពងកូនរបស់សត្វប្រភេទនេះត្រូវបានបំផ្លាញដោយមនុស្ស"។ មិនមានសំបុកបែបនេះត្រូវបានរកឃើញទេ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

"ប្រសិនបើយើងប្រៀបធៀបនឹងឆ្នាំមុន យើងមិនឃើញមានពងច្រើនទេ ពីព្រោះសត្វអណ្តើកទាំងអស់ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការសម្លាប់ដោយឧបករណ៍នេសាទ និងសកម្មភាពមនុស្សរំខាននៅតាមឆ្នេរខ្សាច់"។

Leatherbacks គឺជាប្រភេទសត្វអណ្តើកសមុទ្រដ៏ធំបំផុតនៅលើពិភពលោក។ សត្វទាំងនោះត្រូវបានចាត់ទុកជាសត្វជិតផុតពូជនៅក្នុងប្រទេសថៃ និងត្រូវបានចុះបញ្ជីជាប្រភេទសត្វងាយរងគ្រោះនៅទូទាំងពិភពលោកដោយសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ។

សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks

ពួកគេបានលាក់ពងរបស់ពួកគេនៅក្នុងតំបន់ងងឹត និងស្ងាត់ ដោយគេចពីអ្នកទេសចរតាមឆ្នេរសមុទ្រ។ ក៏ព្រោះតែត្រូវបានគេដឹងថាមានមនុស្សធ្លាប់បានជីកសំបុករបស់ពួកគេដើម្បីលួចយកពង។

កាលពីចុងខែមីនាបុគ្គលិកនៅឧទ្យានជាតិមួយនៅភាគខាងត្បូង ខេត្ត Phang Nga ជាប់នឹងសមុទ្រ Andaman ដែលស្ថិតនៅភាគខាងជើងនៃ Phuket បានរកឃើញកូនអណ្ដើកប្រភេទនេះបានញាស់កូន ៨៤ ក្បាលបន្ទាប់ពីតាមដានពងរបស់ពួកគេអស់រយៈពេល ២ ខែ៕

សូមទស្សនារូបភាពខាងក្រោម៖

តំបន់សត្វអណ្តើកសមុទ្រ Leatherbacks ពងកូន<br>
តំបន់សត្វអណ្តើកសមុទ្រ Leatherbacks ពងកូន
សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks
សត្វអណ្តើកសមុទ្រ Leatherbacks

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T