សោកស្ដាយ! ស្ត្រីខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារជំងឺ COVID-19

//s5.kh1.co/fc/fc0aaddf2d5e7b9afc0e134193fd16c454acef3a.jpg
សង្គម

 ២១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មានគឺ ឯកឧត្តម ខៀវ កាញ់រិទ្ធិ បានឲ្យដឹងថា មានស្រ្ដីខ្មែរម្នាក់ ដែលរស់នៅប្រទេសអាល្លឺម៉ង់ ទើបបានទទួលមរណភាពថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មានគឺ ឯកឧត្តម ខៀវ កាញ់រិទ្ធិ បានឲ្យដឹងថា មានស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលរស់នៅប្រទេសអាល្លឺម៉ង់ ទើបបានទទួលមរណភាពថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសារ ដែល ឯកឧត្តម ខៀវ កាញ់រិទ្ធិ បានបង្ហោះនោះ មានខ្លឹមសារដូចតទៅ៖

ថ្ងៃនេះ ប្អូនស្រី Sophy Um រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារការឆ្លងនៃមេរោគ COVID-19 ឬ Corona – Virus ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ដូចគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពប្អូនស្រី និងសូមអោយដូងវិញ្ញាណ​ក្ខន្ធប្អូនស្រីបានទៅដល់ឋានសុគតិភព កើតជាតិណាៗ សូមឲ្យប្អូនស្រីមានសំណាងល្អ និងអាយុវែង។

សារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញ់រិទ្ធិ

ជាចុងក្រោយ ខ្មែរឡូត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពអ្នកស្រី អ៊ុំ សុភី ចំពោះការបាត់បង់សាច់ញាតិជាទីស្រលាញ់ ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩៕

សារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញ់រិទ្ធិ
សារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញ់រិទ្ធិ
អ្នកស្រី អ៊ុំ សុភី កាលនៅមានជីវិត
អ្នកស្រី អ៊ុំ សុភី កាលនៅមានជីវិត
អ្នកស្រី អ៊ុំ សុភី កាលនៅមានជីវិត
អ្នកស្រី អ៊ុំ សុភី កាលនៅមានជីវិត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T