តារាចម្រៀង សួស វីហ្សាបានធ្វើរឿងមួយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន

//s5.kh1.co/2a/2a16c29a52c8ee26a5c2b8b5b2e048d6fcb2ab42.jpeg
នារី

 ២០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង សួស វីហ្សា បានបង្ហោះសារក្នុងថ្ងៃកំណើត

ភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃទី២០ ខែមេសា ជាថ្ងៃខួបកំណើតរបស់តារាចម្រៀងហង្សមាសគឺ អ្នកនាង សួស វីហ្សា ក្នុងថ្ងៃកំណើតនេះផងដែរ អ្នកនាងក៏បានបង្ហោះសារមួយនៅក្នុងគណនី Facebook របស់អ្នកនាងថា «ថ្ងៃនេះជាថ្ងៃកំណេីតរបស់ខ្ញុំ ២០.០៤.២០២០???? ជាដំបូងនាងខ្ញុំសូមក្រាបសំពះដឹងគុណដល់អ្នកម្តាយដ៏កំសត់របស់ខ្ញុំ ដែលថ្ងៃនេះជាថ្ងៃដែលលោកឈឺចាប់បំផុត ព្រោះជាថ្ងៃដែលលោកប្រឹងឆ្លងទន្លេបង្ហូរឈាមទាំងថ្លុក ដេីម្បីប្រឹងបង្កេីតកូនស្រីម្នាក់នេះនៅក្នុងមន្ទីពេទ្យដោយគ្មានភ្លេីងអគ្គីសនីទេ គឺម៉ែមានតែទានមួយដេីមប៉ុណ្ណោះយកមកប្រឹងអុចបំភ្លឺជាមួយឆ្មប ហេីយម៉ែប្រឹងកេីតកូនមករហូតបានជោគជយ័ជាមួយភ្លេីងទាន???? នឹងប៉ាក៏តស៊ូចិញ្ចឹមបីបាច់ថែទាំកូន រហូតដល់កូនធំដឹងក្តី ហេីយឲ្យកូនបានមេីលឃេីញពិភពលោកដ៏ស្រស់ស្អាតមួយនេះ❤️គុណបំណាច់ដ៏ធំនេះកូនបានស្បថរួចហេីយថា កូននឹងតបស្នងសងគុណដ៏មហិមានេះជូនលោកទាំងពីរវិញដោយភាពកត្តញូបំផុត????

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេីយពេលនេះអ្នកម្តាយនឹងលោកប៉ាកំសត់របស់កូន បានប្តូរឈ្មោះពីម្តាយកំសត់ មកជាអ្នកម្តាយដែលមានសំណាងបំផុតវិញហេីយ បន្ទាប់ពីគ្រួសារយេីងបានហែលឆ្លងរឿងកំសត់នឹងឆ្លងកាត់ព្យុះភ្លៀងរួចអស់ហេីយ ក្រោយភ្លៀងមេឃក៏ស្រឡះ ហេីយឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះឆ្នាំនេះកូនមានស្វាមីដ៏គួរឲ្យស្រលាញ់ម្នាក់គឺ Tommy Real ហេីយកូនជាមួយស្វាមីក៏មានចំណងដៃពិសេសទុកសម្រាប់ ជូនលោកទាំងពីរផងដែរ គឺពួកកូនកំពុងតែមានចៅឆ្លាតមួយទុកឲ្យតាតា និងម៉ាក់យាយពរក្នុងពេលឆាប់ៗខាងមុខនេះ ហេីយគ្រួសារយេីងនឹងប្រេីជីវិតដែលពោរពេញដោយសុភមង្គលជាមួយគ្នារហូតទៅ❤️

មួយទៀត នាងខ្ញុំក៏សូមអរគុណក្រុមការងាររបស់មហាគ្រួសារហង្សមាស និងអរគុណដល់មិត្តភក្តិបងប្អូនទាំងអស់ដែលបានផ្ញេីរសារមកជូនពរ ក៏ដូចជាបង្ហោះសារជូនពរដល់ខ្ញុំ សូមជូនពរឲ្យមនុស្សជាទីស្រលាញ់ទាំងអស់គ្នាមានតែសេចក្តីសុខ និងមានតែសុភមង្គលគ្រប់ក្រុមគ្រួសារ????

ដោយក្តីគោរព ពីនាងខ្ញុំ សួស វីសា ????❤️»

បន្ទាប់ពីអ្នកនាង សួស វីហ្សា បង្ហោះបែបនេះហើយក៏មានអ្នកគាំទ្រ និងតារាទាំងស្រីទាំងប្រុសបាន comment ជូនពរអ្នកនាង និងកូនដែលនៅក្នុងផ្ទៃគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា ស្វាមី​ និងក្រុមគ្រួសារ
សួស វីហ្សា ស្វាមី​ និងក្រុមគ្រួសារ
សួស វីហ្សា ស្វាមី​ និងក្រុមគ្រួសារ
សួស វីហ្សា ស្វាមី​ និងក្រុមគ្រួសារ
សួស វីហ្សា
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T