បាត់មុខពីសិល្បៈយូរ! តែ វ៉ាន់ នីឡា នៅច្រៀងពីរោះ ក្នុងបទភាសាអង់គ្លេសនេះ (មានវីដេអូ)

//s5.kh1.co/73/73e0e307cbb827276cff591425bf9f537f70e4e0.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តាមរយៈវីដេអូមួយបង្ហោះនៅលើគណនី Instagram របស់នាងផ្ទាល់ ដោយនាងបានបកស្រាយបទចម្រៀងមួយបទ ជាបទភាសាអង់គ្លេស គឺនាង នៅតែបកស្រាយបានយ៉ាងពីរោះផ្អែម ពិសេស គឺទឹកដមសម្លេងនៅតែរក្សាភាពពីរោះ បានដូចមុនដដែល។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំបាន បើរំឭកដល់ឈ្មោះ តារាចម្រៀងស្រី មានភាពក្រមិចក្រម៉ើម កញ្ញា វ៉ាន់ នីឡា ដែលជាអតីតតារាចម្រៀងក្នុងផលិតកម្ម Pleng Record ហើយក៏ទទួលបានការគាំទ្រច្រើន ពីទស្សនិកជន តាមរយៈបទចម្រៀងពីរោះៗជាច្រើន របស់នាងនាពេលកន្លងមក ដូចជាបទ «មនុស្សបងធុញវិលវិញបានទេ» ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការងារជោគជ័យនេះដែរ គេសង្កេតឃើញថា តាំងពីមានរឿងអាស្រូវផ្ទាល់ខ្លួនក្នុងវិស័យសិល្បៈមក តារាស្រីសម្លេងផ្អែមរូបនេះ ហាក់ឃ្លាតឆ្ងាយពីសិល្បៈ ដោយមិនសូវបង្ហាញមុខក្នុងកម្មវិធីនានា ឬ ចេញនូវបទចម្រៀងថ្មីៗទៀតឡើយ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះ បែរជាងាកមកប្រើជីវិតឯកជនច្រើន និងមានភាពជោគជ័យលើការងាររកស៊ីច្រើនជាងទៅវិញ។

ដោយឡែក បើផ្តោតអារម្មណ៍ទៅស្ដាប់ទឹកដមសម្លេងរបស់ស្រីស្រស់រូបនេះវិញ ដែលថ្មីៗនេះ តាមរយៈវីដេអូមួយបង្ហោះនៅលើគណនី Instagram របស់នាងផ្ទាល់ ដោយនាងបានបកស្រាយបទចម្រៀងមួយបទ ជាបទភាសាអង់គ្លេស គឺនាង នៅតែបកស្រាយបានយ៉ាងពីរោះផ្អែម ពិសេសទឹកដមសម្លេងនៅតែរក្សាភាពពីរោះ បានដូចមុនដដែល។

ហើយក្នុងនោះដែរ នៅតែមានហ្វេនៗ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តតារាស្រីរូបនេះ ចូលមកខំមិនសរសើរអំពីទេពកោសល្យរបស់នាង ជាច្រើនហូរហែរផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
View this post on Instagram

បុរសខ្លះ តែងតែបែបនេះ ពេលមានគេនៅក្បែរ មិនមើលឃើញពីការស្រលាញ់របស់គេ ទុកគេចោល មិនយកចិត្តទុកដាក់ អាងអីអាង ថាមនុស្សស្រីនឹងស្រលាញ់ខ្លួន បើគេខឹងលួងមួយភ្លែតបាត់ហើយ . តែដល់ថ្ងៃមួយពេលដែលគេឆ្អែត គេដើរចេញ បែជា និយាយពាក្យថា សំទោស ដឹងកំហុសគ្រប់យ៉ាង និងកែខ្លួួន . តែបានប្រយោជន៍អី បើពេលនេះ មនុស្សស្រីម្នាក់នេះមានអ្នកថ្មីហើយ .

A post shared by ???????????????????????????????????????????????????? ✞ (@vanillaphleng) on

វីដេអូចម្រៀងរបស់ វ៉ានីឡា
វ៉ាន់ នីឡា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T