ទើបតែការបានជិត៧ខែ ភរិយា តារាសម្តែងល្បីហុងកុង Raymond Lam មានផ្ទៃពោះកូនដំបូងបាន៥ខែ

//s5.kh1.co/b7/b71b69fdd6bd503d9cc00080c7e7eda0ee11a556.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងហុងកុង Carina Zhang បានបង្ហាញខ្លួនជាមួយក្បាលពោះធំខុសពីធម្មតា អំឡុងពេលបង្ហាញខ្លួននៅខែមីនាជាមួយស្វាមីរបស់នាង។ នាងត្រូវបានគេនិយាយថាមានផ្ទៃពោះនៅអាយុ 5 ខែមកហើយ។

ហុងកុង៖​ កាលពីថ្ងៃទី ១៨ ខែមេសា កន្លងទៅ មានសារព័ត៌មាន បានរាយការណ៍ថា អ្នកគាំទ្រម្នាក់ បានចែករំលែកអត្ថបទមួយដែលនិយាយថា ភរិយារបស់ Raymond Lam គឺ Carina Zhang មានផ្ទៃពោះកូនដំបូង បន្ទាប់ពី តារាសម្តែងនេះ រៀបការបានជិត ៧ ខែរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពបាន ឱ្យដឹងទៀតថា កាលពីចុងខែមីនា គាត់បានជួបនឹង តារាសម្តែងទាំងពីរនាក់ បានចេញទៅញ៉ាំអាហារជាមួយមិត្តភក្តិ នៅភោជនីយដ្ឋានមួយកន្លែង។ 

អ្វីដែលជាពិសេសនោះ គេបានចាប់អារម្មណ៍លើពោះ របស់ភរិយាតារាសម្តែងប្រុសមួយរូបនេះ ហាក់ដូចជាខុសប្លែកធម្មតា ដោយរៀងប៉ោង មានក្បាលពោះ ហើយតាមប្រភពអ្នកជិតស្និទ្ធ បាននិយាយថា ភរិយារបស់តារាសម្តែងហុងកុង Raymond Lam មានផ្ទៃពោះប្រហែល ៥ខែហើយ ដោយមិនទាន់បញ្ជាក់ភេទកូននៅឡើយ៕

សូមទស្សនារូបខាងក្រោម៖​

Carina Zhang
Carina Zhang
 Raymond Lam និងភរិយា
 Raymond Lam និងភរិយា
 Raymond Lam និងភរិយា
Raymond Lam និងភរិយា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T