រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​​ដាយ​ ពណ៌​ខៀវ​លាយ​ស មួយគ្រឿង​ដែល​ត្រូវ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​ស្លែ បើក​សណ្តោង​​តាំង​ពី​ស្រុក​ស្អាង ខេត្ត​កណ្តាល មក​ដល់​ចំណុច​លើ​ស្ពាន​អាកាស​​ក្បាល​ថ្នល់​​បាន​ដាច់​ខ្សែ​សណ្តោង​​​រអិល​ចុះ​ក្រោម​ បណ្តាលឱ្យ​បុក​បង្កាន់​​ដៃ​ស្ពាន​ផ្នែក​​ខាង​ត្បូង​ ស្ថិត​ក្នុងសង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​​មាន​ជ័យ ​កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​៣០ មីនា ២០១២ ។

​ឧប្បត្តិ​ហេតុខាងលើ​នេះ​​មិន​បណ្តាលឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​​ឡើយ ដោយ​សារ​វេលា​កើត​ហេតុ​នោះ​គ្មាន​មនុស្ស​ធ្វើ​ដំណើរ​​ចុះឡើង ។ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​សាធារណៈ​មាន​របាំង​ថ្ម​ចែក​ទ្រូង​ស្ពាន​​អាកាស​ និង​បង្កាន់​​ដៃ​ស្ពានត្រូវ​ទទួល​រង​ការ​ខូចខាត​។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែងកើតហេតុ​​ឱ្យ​ដឹងថា មូល​ហេតុ​ដែល​រថយន្ត​សណ្តោង​បើក​ឡើង​ស្ពាន​អាកាស​អត់​រួច​គឺបណ្តាល​មកពី​រថយន្ត​ដឹក​​សម្ភារ​សម្រាប់​​សាង​សង់​សំណង់​ច្រើន​ពេក ​ធ្ងន់​​ឡើង​ស្ពាន​អត់​រួចដាច់​ខ្សែ​រអិល​ចុះ​ក្រោម​​តែ​ម្តង ៕

 

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]