មិនចង់នៅផ្ទះ! ប្រជាជនអាមេរិកធ្វើបាតុកម្ម​ចង់ទៅធ្វើ​ការ​ធម្មតាវិញ

//s5.kh1.co/a3/a3a21d6cba80a00e2af360124dd6422a7b6250bd.png
សង្គម

 ២០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការធ្វើបាតុកម្មដើម្បីទាមទារឲ្យបញ្ឈប់វិធានការណ៍បង្ខាំងប្រជាជនឲ្យនៅផ្ទះ ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិកបានរាលដាលដល់រដ្ឋតិចសាស់ហើយកាលពីថ្ងៃសៅរ៍នេះ

សហរដ្ឋអាមេរិក៖ ការធ្វើបាតុកម្មដើម្បីទាមទារឲ្យបញ្ឈប់វិធានការណ៍បង្ខាំងប្រជាជនឲ្យនៅផ្ទះ ដែល​បណ្ដាលឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរាលដាលដល់រដ្ឋតិចសាស់ហើយកាលពីថ្ងៃសៅរ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលរដ្ឋញូវយ៉កដែលជារដ្ឋចំណុចកណ្តាលនៃការឆ្លងជំងឺឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិក បាន​និយាយ​​ថារដ្ឋញូវយ៉កអាចនឹងធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មាន។ ញូវយ៉កជារដ្ឋដែល​មានអ្នក​ស្លាប់​ដោយសារជំងឺកូវីដ១៩ ស្មើជិតពាក់កណ្ដាលនៃអ្នកស្លាប់សរុបទូទាំងសហរដ្ឋអាមេរិច ដោយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៧ ខែមេសាចំនួនអ្នកស្លាប់មាន ៥៤០នាក់ គឺទាបជាងថ្ងៃធម្មតាដែល​មុននោះ​មួយថ្ងៃមានអ្នកស្លាប់ចំនួនរហូតដល់ ៦៣០នាក់ និងជាអត្រាទាប​បំផុតប្រចាំថ្ងៃ​ចាប់តាំង​ពីថ្ងៃទី ១ ខែមេសាមក។ 

ចំនួនអ្នកជំងឺនៅក្នុងរដ្នមួយនេះដែលទាមទារការយកចិត្តទុកដាក់ និងជាពិសេសម៉ាស៊ីន​ជំនួយ​ការដកដង្ហើមក៏មាន​ធ្លាក់ចុះដែរ។

អ្នកបាតុកម្មមិនព្រមនៅផ្ទះ
អ្នកបាតុកម្មមិនព្រមនៅផ្ទះ

អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយនៅក្នុងសន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃថា៖ "ប្រសិនបើយើងក្រឡេកមើលកាលពីបីថ្ងៃមុន យើងអាចនិយាយបានថាយើងបានឆ្លងកាត់​ចំណុច​ពិបាកបំផុតរួចហើយ ស្ថានការក៏ចាប់ផ្ដើមធូរស្រាលជាងមុនដែលជារឿងល្អសម្រាប់យើង។"

បុរសម្នាក់លើកបាដារដែលបានសរសេរថា៖ "កូនរបស់ពួកគេចាំបាច់ត្រូវកាអារហារ"
បុរសម្នាក់លើកបាដារដែលបានសរសេរថា៖ "កូនរបស់ពួកគេចាំបាច់ត្រូវកាអារហារ"

លោក Cuomo បាននិយាយថាមនុស្សប្រមាណ ២.០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជារៀងរាល់ថ្ងៃ ហើយលោកបានកត់សម្គាល់ថាមានអ្នកស្លាប់ចំនួន ៣៦នាក់ចុងក្រោយនៅញូវយ៉ក​បានស្លាប់នៅតាមមណ្ឌលថែទាំដែលត្រូវបានវាយប្រហារដោយការរាតត្បាតរបស់ជំងឺកូវីដ១៩។

អភិបាលរដ្ឋNew Jersey ដែលនៅជិតខាងរដ្ឋញូវយ៉កដែរនោះ លោកPhil Murphy បាននិយាយ​ថាទាំងចំនួនអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យ និងចំនួនអ្នកដែលឆ្លងថ្មីមានការថយចុះបន្តិច​ហើយ​ ប៉ុន្តែលោកបានបន្ថែមទៀតថា៖ យើងនៅមិនទាន់ឆ្លងផុតពីគ្រោះថ្នាក់់នោះទេ។

រដ្ឋIllinois បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺCOVID-19 ចំនួន ១២៥នាក់ និងមាន​ករណី​ឆ្លងចំនួន ១.៥៨៥ ករណីបន្ថែមទៀត ប៉ុន្តែអភិបាលរដ្ឋនេះបាននិយាយ​ថាអត្រា​អ្នកឆ្លង​ថ្មី​មានការថយចុះ។

ប្រជាជនទាមទារសិទ្ធរបស់ពួកគេដោយយោងតាមរដ្ឋធម្មនុញ្ញ
ប្រជាជនទាមទារសិទ្ធរបស់ពួកគេដោយយោងតាមរដ្ឋធម្មនុញ្ញ

លោក Murphy បាននិយាយថាលោកបានធ្វើការទាក់ទងជាមួយមេដឹកនាំសម្លេងភាគ​តិចនៅ​ព្រឹទ្ធសភា និងសមាជិកមកពីគណៈបក្សប្រជាធិបតេយ្យលោក Chuck Schumer ដែលបាន​ប្រាប់លោកថាសភាសហរដ្ឋអាមេរិកមិនមានគម្រោងក្នុងការផ្ដល់ជំនួយដោយផ្ទាល់ដល់រដ្ឋនានា ដែលសេដ្ឋកិច្ចកំពុងទទួលរងផលប៉ះពាល់ពីការបង្ខំអោយប្រជាជននៅផ្ទះដើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគកូរ៉ូណានោះទេ។ 

លោកបានមានប្រសាសន៍បន្តថា៖ បើគ្មានជំនួយពីរដ្ឋសហព័ន្ធទេ នោះការជាប់គាំងសេដ្ឋកិច្ចជា​ប្រវត្តិសាស្រ្តនឹងកើតឡើង។

គួរបញ្ជាក់ផងដែរថា កាលពីខែមុនជនជាតិអាមេរិកជាង ២២ លាននាក់បានដាក់ពាក្យស្នើ​សុំកញ្ចប់​ជំនួយសម្រាប់អ្នកគ្មានការងារធ្វើដោយសារការបិទអាជីវកម្ម សាលារៀន​ និងការរឹត​ត្បិត​ការធ្វើ​ដំណើរ​ទ្រង់ទ្រាយធំដែលបានរារាំងដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

ប្រភពReuters

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T