ស្ដាយណាស់! អ្នកផលិតរឿង Tom & Jerry និង Popeye ស្លាប់ក្នុងអាយុ ៩៥ ឆ្នាំ

//s5.kh1.co/66/669ae552127887209de6eac08d7762f2e74f6b96.jpg
នារី

 ២០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកផលិតគំនូរជីវចលដែលឈ្នះពានរង្វាន់អូស្ការ និងជាអ្នកដឹកនាំរឿងដ៏ល្បី Tom & Jerry លោក Gene Deitchបានទទួលមរណភាពក្នុងអាយុ ៩៥ឆ្នាំ។

បរទេស៖ អ្នកផលិតគំនូរជីវចលដែលឈ្នះពានរង្វាន់អូស្ការ និងជាអ្នកដឹកនាំរឿងដ៏ល្បី Tom & Jerry លោក Gene Deitch បានទទួលមរណភាពក្នុងអាយុ ៩៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកហ្សែន (Gene) បានទទួលមរណភាពនៅក្នុងផ្ទះរបស់គាត់នៅក្រុងប្រាកនៃសាធារណរដ្ឋឆែក នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសា ដោយមិនទាន់មានមូលហេតុនៃការស្លាប់នៅឡើយ។ ព័ត៌មាននេះត្រូវបានផ្ដល់ដោយអ្នកបោះពុម្ពរឿងរបស់គាត់ជនជាតិឆេកម្នាក់គឺលោក Petr Himmel ដោយនិយាយថាហ្សែនបានស្លាប់ “ដោយមិនបានដឹងខ្លួនមុនឡើយ”។

ក្នុងអំឡុងពេលអាជីពរបស់គាត់ Gene បានធ្វើការជាអ្នកដឹកនាំនៅ Terrytoons ដែលជាក្រុមហ៊ុនមួយនៅក្រោមផលិតកម្ម 20th Century Fox ដែលជាកន្លែងដែលគាត់បានបង្កើតតួអង្គល្បីដូចជា Sidney the Elephant, Gaston Le Crayon, Clint Clobber និង Terr’ble Thompson។  

Gene ជាមួយនឹងសៀវភៅដែលលោកបាននិពន្ធ
Gene ជាមួយនឹងសៀវភៅដែលលោកបាននិពន្ធ

គាត់បានបន្តធ្វើការជាមួយ Rembrandt Films រហូតដល់ទសវត្សឆ្នាំ ១៩៦០ ដើម្បីផលិតតុក្កតាមួយចំនួនក៏ដូចជា Popeye និងTom & Jerry ដែលច្រើនភាគ។ គាត់ក៏ជផលិតករ និងអ្នកដឹកនាំ ឈុតខ្លីៗមួយចំនួនក្នុងរឿង King Features’ Krazy Kat ដែលចាក់ផ្សាយក្នុងទូរទស្សន៍ ហើយ ក៏បានបង្កើតជារឿងនិទានសម្រាប់កុមារដែលមានឈ្មោះថា The Bluffers ផងដែរ៕

  

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T