ទៀតហើយ! ប្រជាជន​បេឡារុស្ស​ប្រមូលផ្តុំគ្នានៅព្រះ​វិហារ​ប្រារព្ធ​ពិធីបុណ្យ​សាសនាមួយ

//s5.kh1.co/84/842d897495d895ed4f72b60b7064f3d8c8d57d02.png
សង្គម

 ២០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រជាជនរាប់ពាន់នាក់ប្រទេសបេឡារុស្សបានជួបជុំគ្នានៅតាមព្រះវិហារទូទាំងប្រទេសកាលពីថ្ងៃអាទិត្យនេះ ដើម្បីអបអរបុណ្យអ៊ីស្ទើរ៍

បេឡារុស្ស៖ ប្រជាជនរាប់ពាន់នាក់បានជួបជុំគ្នានៅតាមព្រះវិហារទូទាំងប្រទេសកាលពីថ្ងៃអាទិត្យនេះ ដើម្បីអបអរបុណ្យអ៊ីស្ទើរ៍ដោយមិនអើពើនឹងការអំពាវនាវពីអាជ្ញាធរសុខាភិបាល និងថ្នាក់ដឹកនាំព្រះ វិហារឲ្យស្នាក់នៅក្នុងផ្ទះដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចារ្យទាំងអស់បានគ្រោងនឹងធ្វើពិធីនេះនៅក្នុងព្រះវិហារដោយគ្មានអ្នកចូលរួមនៅក្នុងសប្តាហ៍នៃពិធីបុណ្យអ៊ីស្ទើរដែលសង្កេតឃើញដោយគ្រិស្តអូស្សូដក់នៅតាមបណ្តាប្រទេសអឺរ៉ុបខាងកើតជាច្រើន។  

លោក Sergey ដែលបាននាំយកស្បៀងអាហារសម្រាប់ពិធីសូត្រមន្តប្រោះព្រំនៅវិហារ Minsk បានថ្លែងថា៖ “ប្រពៃណីនេះមានតាំងពីជំនាន់ឪពុកម្តាយ និងជីដូនជីតារបស់យើងមក ដូច្នេះវាគួរតែត្រូវថែរក្សាឲ្យបានល្អ។ ខ្ញុំគិតថាយើងមិនបានខាតបង់អ្វីទេដែលមកចូលរួមពិធីក្នុងថ្ងៃនេះនៅពេលយើងមកដល់ថ្ងៃនេះ ខ្ញុំជឿថាព្រះនឹងការពារយើង។" 

ការប្រារព្ធពិធីអ៊ីស្ទើរក្នុងព្រះវិហារ
ការប្រារព្ធពិធីអ៊ីស្ទើរក្នុងព្រះវិហារ

ប្រទេសបេឡារុស្សគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលមិនបានដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរ ឬបិទព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយបានសើចចំអកដោយមានការភ័យខ្លាចចំពោះវីរុសថ្មីនេះចំពោះទង្វើរបស់ប្រធានាធិបតីនៃប្រទេសនេះដែលហៅអ្នកដែលមានការភ័យខ្លាចជំងឺនេះថា “មានជំងឺវិកលចរិត”។

លោកប្រធានាធិបតី Alexander Lukashenko បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធសាស្ត្ររបស់អាជ្ញាធរដែលបានធ្វើកន្លងមកនេះ គឺត្រឹមត្រូវហើយ។ លោកបានមានប្រសាសន៍ថា “អ្នកដឹងពីជំហររបស់ខ្ញុំហើយថា៖ យើងអាចយកឈ្នះមេរោគទាំងអស់ជារៀងរាល់ឆ្នាំ”។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបេឡារុស្សកាលពីថ្ងៃអាទិត្យនេះបានលើកឡើងថា៖ រហូតមកដល់ពេលនេះមានមនុស្សចំនួន ៤៧នាក់បានស្លាប់ដោយសារវីរុសនេះ ​ដោយគិតត្រឹមថ្ងៃសុក្រនេះចំនួនអ្នកឆ្លងសរុបមាន ៤៧៧៩ករណី។

អ៊ុយក្រែនដែលជាប្រទេសជិតខាងខ្លួន បានហាមឃាត់ប្រជាជនទូទៅពីការជួបជុំបែបសាសនានៅតាមព្រះវិហារ ដោយអនុញ្ញាតឲ្យមនុស្សប្រមូលផ្ដុំគ្នាច្រើនបំផុតបានត្រឹមតែ ១០នាក់ប៉ុណ្ណោះនៅពេលទៅព្រះវិហារម្ដងៗ។ រដ្ឋាភិបាលក៏បានជំរុញម្តងហើយម្តងទៀតឱ្យប្រជាជនស្នាក់នៅផ្ទះឲ្យបានច្រើន៕

Piseth
Piseth (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T