ចិនគ្រោងនឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំជាងគេនៅលើពិភពលោកឆ្នាំ ២០២០ ដែលបានចំណាយទឹកប្រាក់អស់...

//s5.kh1.co/2e/2e1034a8c77acbadecffd8fa9277955ed1ad4ad0.jpg
កីទ្បា

 ២០-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡដ្ឋានដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២នេះ អាចផ្ទុកអ្នកទស្សនាបានដល់ទៅ ១០០.០០០នាក់ និងកន្លែង VIP ចំនួន ១៦៨

ចិន៖ កីឡដ្ឋានរបស់ក្លឹបបាល់ទាត់ដែលសម្បូរធនធានមួយនេះនឹងត្រូវចំណាយទឹកប្រាក់អស់ ១,៧ ពាន់លានដុល្លារ​ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ ដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡដ្ឋានដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២នេះ អាចផ្ទុកអ្នកទស្សនាបានដល់ទៅ ១០០.០០០នាក់ និងកន្លែង VIP ចំនួន ១៦៨។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺគំនិតនៃការរចនាប្លង់ដែលមានរូបរាងជាផ្កាឈូកមួយប្រភេទដែលមានប្រភពចេញពីខេត្តក្វាងចូវ ហើយត្រូវបានប្រជាជននៅទីនោះស្គាល់ថាជា "ផ្កាទីក្រុងរបស់ប្រទេសចិន"។  

ពិធីសម្ភោធបើកការដ្ឋានសាងសង់កីឡដ្ឋាន Evergrande
ពិធីសម្ភោធបើកការដ្ឋានសាងសង់កីឡដ្ឋាន Evergrande

លោក Xia Haijun ប្រធានក្រុមហ៊ុនអចលនទ្រព្យ Evergrande បានប្រាប់អ្នកយកព័ត៌មានក្នុងពិធីសម្ភោធការសាងសង់កីឡដ្ឋានថ្មីនេះថា “កីឡដ្ឋាន Evergrande នឹងក្លាយជានិមិត្តសញ្ញាលំដាប់ពិភពលោកថ្មីមួយប្រៀបដូចទៅនឹង Sydney Opera House និង Burj Khalifa នៅទីក្រុងឌូបៃ  ហើយវាក៏នឹងក្លាយជានិមិត្តសញ្ញារបស់បាល់ទាត់ចិនសម្រាប់បង្ហាញទៅកាន់ពិភពលោក។ នេះគឺជាឧទាហរណ៍មួយនៃការជំរុញ និង​លើកកម្ពស់វិស័យបាល់ទាត់នៅក្នុងប្រទេសចិន។

រូបភាពមើលពីលើ
រូបភាពមើលពីលើ

គូប្រជែងរបស់កីឡដ្ឋាន Evergrande នេះគឺ ទីលានបាល់ទាត់របស់ក្លឹប Shanghai SIPG ដែលកំពុងសាងសង់កីឡដ្ឋានថ្មីដែលមានកៅអីអង្គុយចំនួន ៣៣,០០០ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២១។  

កីឡដ្ឋានរបស់ក្លឹប Guangzhou Evergrande នេះ នឹងមានទំហំធំជាងកីឡដ្ឋានរបស់ក្លឹប បាសេឡូណា (FC Barcelon) ទៅទៀត ទោះបីជាក្លឹបយក្សរបស់អេស្ប៉ាញមួយនេះកំពុងពង្រីកកីឡដ្ឋានរបស់ពួកគេដល់ ១០៥,០០០ ក៏ដោយ។  ទោះយ៉ាងណា ក្លឹបដែលធ្លាប់ឈ្នះពានរង្វាន់ Chinese Super League ចំនួន ៨លើក ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ មានអ្នកគាំទ្រទៅទស្សនាផ្ទាល់ជាមធ្យមតិចជាង ៤៦.០០០នាក់ប៉ុណ្ណោះនៅក្នុងរដូវកាលឆ្នាំ ២០១៩។

គួរបញ្ជាក់ផងដែរថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Club World Cup ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២១ និងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានពន្យារពេលទៅវិញក្រោយមានការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩នេះ៕

រូបភាពពីកន្លែងអ្នកទស្សនា
រូបភាពពីកន្លែងអ្នកទស្សនា
Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T