កុំចង់ខ្លាំង! Karena Ng គ្រាន់តែដឹងសង្សារចាស់ Raymond Lam នៅផ្ទះជិត នាងសុខចិត្តរើចេញភ្លាមៗ

//s5.kh1.co/b1/b1aadaf82de68994ce45741b1708dd65419f8839.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ព្រោះតែ​មិន​ចង់​ជួប​មុខ​គ្នា​ញឹក​ញាប់​ជា​មួយ​អតី​ត​មិត្ត​ប្រុស​Karena Ng និងមិត្ត​ប្រុសសុខចិត្តរើចេញ​ភ្លាមៗ។

បរទេស៖ កាល​ពី​ថ្ងៃទី​១៧ ខែ​មេសា​កន្លងទៅ​នេះ បើ​យោង​តាម ​សារព័ត៌មានQQ របស់​ចិន ​បាន​ចុះផ្សាយ​ថា ​តារាសម្តែង​ស្រីKarena Ng ​បាន​ស្នើសុំ​​មិត្ត​ប្រុស​ថ្មី​របស់នាង​ ធ្វើ​ការ​ផ្លាស់​ប្តូរផ្ទះភ្លាមៗ នៅ​ពេល​ដែល​បាន​ដឹង​ថា អតី​ត​មិត្ត​ប្រុស​របស់​នាង​Raymond Lam និង​ភិរិយា​​ក៏រស់​នៅទីនោះ​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​ទៅ​នេះ ​មិត្ត​ប្រុស​ថ្មី​របស់​នាង​ បាន​សំណូម​ពរ ​តារាសម្តែង​ស្រី ​ដែល​កើត​ក្នុង​ឆ្នាំ​១៩៩៣​រូប​នេះ ​រស់​នៅ​ផ្ទះ​មួយ​ជា​មួយ​គ្នា ​បន្ទាប់​ពីពួកគេ​​បាន​ធ្វើ​ការទាក់​ទង​គ្នា ​អស់មួយ​រយៈពេល​រួច​មក។ ក៏​ប៉ុន្តែគេសង្កេតឃើញ​ថា​ ​បន្ទាប់​ពី​រើ​ទៅ​នៅ ​ផ្ទះ​ថ្មី​Karena Ng ក៏​ស្រាប់​តែ​ដឹង​ថា ​អតីត​មិត្ត​ប្រុស​របស់​នាង​Raymond Lam និង​ភិរិយា​ក៏​រស់​នៅទី​នោះដូចគ្នា​ដែរ។​ ដូច្នេះ​ដើម្បី​ជៀស​វាង ​មិន​ឲ្យ​ងាយ​នឹង​ជួប​គ្នា ​នៅ​ពេល​ក្រោយ​Karena Ng ក៏​បាន​សំណូម​ពរ ​មិត្ត​ប្រុសថ្មី​របស់​នាង ​ផ្លាស់​ប្តូរ​ចេញ​ពី​ទី​នោះ​តែ​ម្តង​។

យ៉ាងណាមិញ ​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផ្ទះ​នេះ​រួច​ហើយ ​គេក៏​ឃើញ​ថា​ មិត្ត​ប្រុស​ថ្មី​របស់​នាង ក៏​បាន​សម្រេច​ចិត្ត​ជួល​ផ្ទះ​ថ្មី ​ដែល​មាន​តម្លៃ​រហូតដល់ទៅ​៧០០០ដុល្លារ​ក្នុង​មួយ​ខែ ​រស់នៅ​ជាមួយគ្នា ដើម្បីកសាង​ទំនាក់​ទំនង ​របស់​ពួកគេ​ឲ្យ​កាន់តែ ​រឹងមាំបន្ថែម​ទៀត។

លើសពីនេះ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីផ្គាប់ចិត្តមិត្តស្រី ដែលចូលចិត្តលេងកីឡាទឹករូប​នេះ មិត្ត​ប្រុស​របស់​នាង ​ក៏មិន​សោក​ស្តាយ​លុយ ក្នុង​ការ​ចំណាយ​ ​ទិញ​វីឡា​មួយ​កន្លែង​ដែល ​នៅ​ក្បែរ​កំពង់​​ផែ​នោះ​ ក្នុ​ងតម្លៃ​រហូត​ដល់​ទៅ៤,៣ លាន​ដុល្លារ​អាមេរិក ​សម្រាប់​នាងផងដែរ៕

Karena Ng និង​មិត្តប្រុស​បច្ចុប្បន្ន
Karena Ng និង​មិត្តប្រុស​បច្ចុប្បន្ន
Karena Ng និង​អតីត​មិត្ត​ប្រុស
Karena Ng និង​អតីត​មិត្ត​ប្រុស
Raymond Lam និង​ភិរិយា  
Raymond Lam និង​ភិរិយា  
Karena Ng
Karena Ng
Karena Ng
Karena Ng
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T