ប្រុសៗគួរធ្វើរឿងទាំងនេះ មុនសម្រេចចិត្តរៀបការ

//s5.kh1.co/11/1118db92671097aae12f50077df5b958ff13d29c.jpg
យល់ដឹង

 ២០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើ​មិន​ចង់​ស្ដាយ​ក្រោយ គួរ​ធ្វើ​រឿង​ទាំង​៥យ៉ាង ខាង​ក្រោម​នេះឲ្យ​អស់​ចិត្ត​សិន

អាពាហ៍ពិពាហ៍ គឺ​ជា​ការ​បញ្ចប់ភាពនៅ​លីវ ដើម្បីចាប់ផ្តើមកសាងគ្រួសារថ្មី។ មនុស្ស​ប្រុសភាគច្រើនខ្លាច​បំផុត គឺ​បាត់​បង់​សេរីភាព​នៅ​ពេល​រៀប​ការ​រួច ខណៈ​អ្នក​ខ្លះ​ទៀត មិន​ទាន់​សម្រេច​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ក៏​ចាប់​ផ្ដើម​ជីវិត​មាន​គូ​បាត់ទាំង​​សោកស្ដាយ​ភាព​យុវវ័យរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ត Lexus RX300 2020
រថយន្ត Lexus RX300 2020

ប្រុសៗគ្នាយើងគួរធ្វើរឿងទាំងនេះ មុនសម្រេចចិត្តរៀបការ៖

១. ទិញរបស់ដែលខ្លួនស្រលាញ់៖ មុនពេលរៀបការគួរលៃលកទិញរបស់អ្វីដែលខ្លួនស្រលាញ់ដូច​ជា ម៉ូតូ ឡាន ទូរស័ព្ទ សម្ភារៈបច្ចេកវិទ្យា ឬសំលៀក​បំពាក់ ស្បែកជើងជាដើម ព្រោះអ្នកមិនដឹងថាអនាគតភរិយារបស់អ្នកមានចិត្តល្អ ឬកំណាញ់នោះទេ។

២. រៀន​ជំនាញតាមចំណូលចិត្ត៖ រៀន​ច្រៀង រៀនលេងឧបករណ៍តន្រ្តី រៀនថតរូប រៀនជិះស្គី រៀនទាត់បាល់... គួររៀនឲ្យហើយមុនពេលរៀបការ ព្រោះ​ពេល​រៀប​ការ​រួច អ្នក​ត្រូវមាន​ទំនួល​ខុស​ត្រូវ​ជា​ច្រើន  មិន​អាច​យក​ពេល​ទៅ​ធ្វើ​រឿង​ទាំង​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ពេល​អ្នក​នៅ​លីវ អ្នកមាន​សេរីភាព និងពេលវេលាគ្រប់គ្រាន់ មិនមានអ្នកណាតាម care ឬ រារាំំងនោះទេ។

៣.ដើរលេងកន្លែងដែលអ្នកប្រាថ្នាជាមួយមិត្តភ័ក្ដិ៖ មនុស្ស​ប្រុស​ចូល​ចិត្ត​ធ្វើដំណើរ​ផ្សង​ព្រេង​ឆ្ងាយៗ ជា​ពិសេស​ដើរ​លេង​ជាមួយ​មិត្ត​ភក្ដិ​ ចូលព្រៃ ឡើងភ្នំ ឆ្លង​សមុទ្រ​ជា​ដើម។ យ៉ាង​ណា​មិញ ពេល​រៀប​ការ​រួច មិន​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ឡើយ ហើយ​កម្រ​ណាស់ ដែល​អាច​ទៅ​ដើរ​លេង​សប្បាយចោល​ប្រពន្ធ​នោះ។

ព្រៃកោងកាង សហគមន៍ត្រពាំងសង្កែ ខេត្តកំពត
ព្រៃកោងកាង សហគមន៍ត្រពាំងសង្កែ ខេត្តកំពត

៤. ជួប​ជុំមិត្ត​ភក្ដិ​ធ្លាប់​រៀន​ជាមួយគ្នា​៖ បន្ទាប់រៀនចប់ ម្នាក់ៗប្រាកដជាចេញធ្វើការរកស៊ីរៀងៗខ្លួន គ្មានភាពជិតស្និទ្ធទៀតឡើយ ហើយពេលរៀបការរួច រឹត​តែ​ឆ្ងាយ​ទៅ​ទៀត ព្រោះ​រវល់​រឿង​គ្រួសារ។ ដូច្នេះមុន​ពេល​ចូល​រោង​ការ អ្នកគួរមានរៀបចំកម្មវិធីជួបជុំមិត្តភក្តិ ញ៉ាំអីជុំគ្នា ជជែកគ្នាលេងរំឭក​រឿង​ចាស់​ៗ​ឡើង​វិញ៕

Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T