មិនធម្មតា! អេក្រង់90Hz ជាមួយនឹងកាមេរ៉ាក្រោយ64MP ធ្វើឲ្យ realme 6 series នឹងក្លាយជាគូប្រកួតប្រជែងរបស់ស្មាតហ្វូនដទៃម្តងទៀត

//s5.kh1.co/11/11293438dcbcd1f0972a2d5e7dce88ba7b32ac99.jpg
បច្ចេកវិទ្យា

 ១៧-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅឆ្នាំមុន​ ក្រោយពីrealmeបានដាក់សម្ភាធន៍នូវ X2 Proមក One Plus 7T​​ រួមជាមួយនិង iphone 11 Pro ម៉ូឌែលទាំង3នេះបានទទួលការវាយតម្លៃពីសំណាក់សារព័ត៌មានបច្ចេកវិទ្យាកំពូលប្រចាំប្រទេសអេស៉្បាញ(El androide libre)ថាជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ។ ដែលនៅក្នុងពេលនោះ realme X2 Pro បានបំពាក់នូវអេក្រង់កំរិត refresh rate 90Hz និងការសាកថ្មល្បឿនលឿន50W ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុត ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រីឯទូរស័ព្ទ flagship ដែលបានចាប់ផ្តើមដាក់សម្ភោធថ្មីៗនៅក្នុងឆ្នាំនេះផងដែរ​ក៏សុទ្ធតែបានចាប់ផ្តើមជ្រើសយកនូវអេក្រង់90Hzឬក៏120Hz ធ្វើជាបច្ចេកវិទ្យាដ៏ចាំបាច់មួយបំពាក់សម្រាប់នៅលើទូរស័ព្ទ flagship ហើយអ្នកប្រើប្រាស់ក៏ចាប់ផ្តើមកាន់តែមានការទាមទារចំពោះកំរិត refresh rate នៃអេក្រង់ផងដែរ។ ប្រសិនបើគ្មានការបង្ហាញខ្លួនរបស់ realme 6 series ទេនោះនឹងមិនមានអ្នកនឹកស្មានដល់ទេថាកំរិតអេក្រង់ refresh rate 90Hz​នឹងមានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យមយ៉ាងលឿនបែបនេះឡើយ។

បើយោងទៅតាមព័ត៌មានដែលបានអោយដឹងថា realme 6 និង​ realme 6Pro សុទ្ធតែមានបំពាក់នូវអេក្រង់90Hz។មិនត្រឹមតែអេក្រង់90Hz នោះទេ ហើយលើកនេះ realme 6 series ថែមទាំងបានយកនូវកាមេរ៉ា AI ក្រោយ 4 គ្រាប់​ 64MP ធ្វើជាបច្ចេកវិទ្យា​សំខាន់សម្រាប់បំពាក់នៅលើទូរស័ព្ួទៀតផង ដូចដែលយើងបានដឹងហើយថា ចំនុចទាំងពីរនេះពិតមែនតែធ្លាប់បានបំពាក់នៅលើ realme X2 Proហើយក៏ដោយ ប៉ុន្តែ realme X2 Pro នៅពេលនោះគឹទទួលបានការគាំទ្រនិងការវាយតម្លៃជាទូរស័ព្ទflagship ដ៏ល្អពីសំណាក់អ្នកប្រើប្រាស់។ហើយលើកនេះ realme បែរជាយកនូវបច្ចេកវិទ្យាទាំងពីរនេះមកបំពាក់នៅលើទូរស័ព្ទដែលជាម៉ូឌែលពេញនិយមរបស់ខ្លួនវិញម្តង។

realme 6 series 
realme 6 series 

តាមរយៈព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងទៀតដែរថា ក្រៅពីអេក្រង់90Hz និង​កាមេរ៉ាក្រោយ 4​ គ្រាប់​64MP realme 6 seriesក៏នឹងភ្ជាប់មកនូវជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន30Wមកបំពេញនូវតម្រូវការការសាកថ្មល្បឿនលឿនរបស់លោកអ្នកផងដែរ។​ ជាមួយគ្នានេះដែរ realme 6 និង realme 6Pro ក៏សុទ្ធតែបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាមុខទំលុះអេក្រង់ ដែលជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ទៃអេក្រង់នៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

realme 6 series 
realme 6 series 

ហើយថ្មីៗនេះដែរ realme 6 series កំពុងមានប្រម៉ូសិនការដាក់ BLIND ORDER ហើយអ្វីដែលប្លែកនោះគឹដែលវាក៏ជាការទស្សន៍ទាយថា realme 6 ពិតជានឹងមានជួរតម្លៃក្រោម៣០០ដុល្លារពិតមែនឬទេ? តែប្រសិនបើដូច្នេះមែន នោះ realme 6 series នឹងក្លាយជាទូរស័ព្ទកំរិតមធ្យមដែលនៅគួរអោយទន្ទឹមរង់ចាំមួយក្នុងប្រទេសកម្ពុជា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T