រាល់ថ្ងៃ មានលួចឆែក ទូរស័ព្ទសង្សារអត់? តែល្មមឈប់ទៅ ព្រោះតែមូលហេតុទាំងនេះ

//s5.kh1.co/4f/4f48d74afeb74bdb3bd1307d013140a1e1239d73.jpg
យល់ដឹង

 ១៧-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហេតុផលមួយចំនួន ដែលអ្នកមិនគួរឆែកទូរស័ព្ទដៃគូរបស់អ្នក ជាការសម្ងាត់ ព្រោះវាអាចកើតរឿងមិនល្អជាច្រើន ជាពិសេស វាបានបំផ្លាញជំនឿទុកចិត្ត របស់គេ ចំពោះអ្នកផងដែរ។

មនុស្សជាច្រើន នៅពេលដែលកសាងជីវិតគូ តែងតែចង់បានសេចក្ដីទុកចិត្ត ពីដៃគូម្ខាងៗពីគ្នាទៅវិញទៅមក ដើម្បីរក្សាបាននូវសម្ព័ន្ធភាពដ៏ល្អ ព្រមទាំងធ្វើឲ្យជីវិតគួមួយនេះកាន់តែមានសុភមង្គល ផងដែរ។ ម៉្យាងវិញទៀត បើគ្មានសេចក្ដីទុកចិត្ត នៅក្នុងជីវិតគូនោះទេ អាចនឹងបំផ្លាញទំនាក់ទំនងដ៏ល្អនឹងគ្នាថែមទៀតផង ហើយក៏មានសកម្មភាពជាច្រើន ដែលអ្នកមិនគួរធ្វើ ព្រោះវាជាការបំផ្លាញ សម្ព័ន្ធភាពដ៏ល្អ ជាពិសេស ការដែលទៅប៉ះពាល់ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន​ ដូចជាទូរស័ព្ទដៃជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ក៏មានហេតុផលមួយចំនួន ដែលអ្នកមិនគួរឆែកទូរស័ព្ទដៃគូរបស់អ្នក ខណៈដែលគេ មិននៅជាមួយ ព្រោះវាអាចកើតរឿងមិនល្អជាច្រើន ចំពោះអ្នកនិងដៃគូ ផងដែរ៖

១. អ្នកកំពុងតែរំលោភលើសេចក្ដីទុកចិត្តរបស់ដៃគូរបស់អ្នក

ជាការពិតណាស់ នៅពេលដែលដៃគូរបស់អ្នក បានទុកទូរស័ព្ទចោល ដោយបើកចំហរ មានន័យថា គេមានសេចក្ដីទុកចិត្តលើអ្នកយ៉ាងខ្លាំង អញ្ចឹងហើយ អ្នកគួរតែផ្ដល់ឲ្យគេវិញនូវសេចក្ដីទុកចិត្តដូចគ្នា ដោយមិនគួរលួចឆែក ទូរស័ព្ទរបស់ដៃគូរបស់អ្នកនោះទេ ព្រោះទង្វើបែបនេះ អ្នកកំពុងតែបំផ្លាញសេចក្ដីទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។

https://s5.kh1.co/__image/w=650,h=325,q=100/1c/1c946c127c4ddfadf600213a2b2a42e38a89bdcc.jpeg

២. អ្នកកំពុងតែធ្វើឲ្យទំនាក់ទំនងរបស់អ្នកនិងដៃគូមានភាពមិនច្បាស់លាស់

ចំណុចនេះដែរ បើទោះបីជា អ្នករកឃើញថា មានអ្វីគួរឲ្យសង្ស័យនៅក្នុងនោះ វាមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែ ការពិតទៅ នៅពេលដែលអ្នកមិនជឿទុកចិត្តដៃគូរបស់អ្នកបែបនេះ វាក៏បានបង្ហាញថា អ្នកកំពុងដើរក្នុងទិសដៅមិនត្រឹមត្រូវ ជាមួយដៃគូរបស់អ្នក។ ហើយនៅពេលដែលការជឿជាក់ត្រូវបាត់បង់ ដៃគូរបស់អ្នក នឹងមិនមានការប្តេជ្ញាចិត្តចំពោះអ្នក ផងដែរ។

https://s5.kh1.co/__image/w=650,h=270,q=100/24/24e71b8c74f10f857a46901e0dd870dd6832500f.jpg

៣. អាចនឹងមានរឿងអាក្រក់ដែលនឹកស្មានមិនដល់ កើតឡើងចំពោះអ្នក

ប្រសិនបើ អ្នកសម្រេចចិត្ត ឆែកទូរស័ព្ទរបស់ដៃគូ នោះអាចនឹងមានផលវិបាកកើតឡើង។ ឧទាហរណ៍ថា ដៃគូរបស់អ្នកចាប់បាន វាមិនត្រឹមតែមានរឿងឆ្គាំឆ្គងកើតឡើងនោះទេ ប៉ុន្តែទំនាក់ទំនងដែលមានសក្តានុពលនឹងត្រូវបានបញ្ចប់។ គ្មាននរណាម្នាក់ ចង់ឲ្យអ្នកផ្សេងមកលួចប៉ះពាល់ របស់ផ្ទាល់ខ្លួន នៅពេលដែល ពួកគេមិននៅក្បែរនោះទេ។ ប្រសិនបើដៃគូរបស់អ្នកចាប់បាន ថាអ្នកធ្វើបែបនោះមែន វាអាចនឹងមានឱកាស ដែលដៃគូរបស់អ្នក នឹងបញ្ចប់រឿងរ៉ាវជាមួយអ្នក។

https://s5.kh1.co/__image/w=650,h=434,q=100/5f/5f28d6ca93a14b8acb8411a66c4b9854410f1939.jpg

៤. ការពិតទៅ អ្នកក៏មិនចង់ឲ្យដៃគូរបស់ធ្វើបែបនេះដែរ

បើជាអ្នកវិញ ប្រសិនបើអ្នកត្រូវបានដៃគូលួចឆែកទូរស័ព្ទ ប្រាកដណាស់ថា អ្នកច្បាស់ជា មិនចង់ឱ្យដៃគូរបស់អ្នក ធ្វើបែបនេះនោះទេ បើទោះបីជាគ្មានរឿងអ្វីដែលត្រូវ លាក់បាំងក៏ដោយ ប៉ុន្តែជឿជាក់ថា គ្មាននរណាម្នាក់ រីករាយ ដែលមានមនុស្សមករញេរញ៉ៃ នឹងភាពឯកជនរបស់ពួកគេដោយសម្ងាត់នោះឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់អោយនរណាម្នាក់ធ្វើអ្វីមួយចំពោះអ្នក អ្នកក៏មិនគួរធ្វើវាចំពោះពួកគេ ផងដែរ។

https://s5.kh1.co/__image/w=620,h=346,q=100/6e/6e15314c944210b896f1e0665e55db1b27ce0793.jpg

ម៉្យាងវិញទៀត ជំនួសការព្យាយាមតាមឆែកទូរស័ព្ទរបស់ពួកគេ នៅពេលដែលពួកគេមិននៅបែបនេះ អ្នកគួរតែព្យាយាមបង្ហាញ ពីភាពស្មោះត្រង់ជាមួយពួកគេ ប្រសិនបើអ្នកសង្ស័យថាពួកគេកំពុងលាក់បាំងពីអ្វីមួយ អ្នកគួរតែសួរពួកគេ និយាយជាមួយពួកគេជាមុន មិនមែនរំលោភសេចក្ដីទុកចិត្តរបស់ពួកគេដោយសម្ងាត់។ ភាពស្មោះត្រង់នេះ វាជាភាពល្អប្រសើរជាងការ ដែលទៅលួចលាក់ ឆែកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលដែលពួកគេមិននៅ ផងដែរ៕

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T