Taew Natapohn បង្ហើប​ឈ្មោះ​តារា​ប្រុស​ចំនួន៣រូប ដែលខ្លួន​ចង់រួមការងារជាមួយម្ដងទៀត

//s5.kh1.co/1c/1c25fbc563a29781b0a70e57191d13951d024904.jpg
នារី

 ១៧-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់រួមការងារជាមួយតារាប្រុសច្រើនរូប តែសម្រាប់៣រូបនេះ Taew នៅតែចង់រួមការងារជាមួយម្ដងទៀត

ថៃTaew Natapohn គឺជាតារាស្រីដ៏ឆ្នើមមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងមានឈ្មោះបោះសម្លេងតាមរយៈការសម្ដែងក្នុងខ្សែភាពយន្តភាគល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះក្នុង រយៈពេលច្រើនជាង១០ឆ្នាំ ដែលតារាស្រីរូបនេះប្រឡូកក្នុងវិស័យសិល្បៈភាពយន្តថៃ Taew បានក្ដោបតំណែងជាតួឯក ដោយដើរតួជាគូជាមួយនឹងតារាសម្ដែងប្រុសល្បីៗជាច្រើនរូបដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ Taew Natapohn បានធ្វើការបង្ហោះលើ Story Instagram របស់ខ្លួនដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រអាចសួរសំណួរអ្វីមកកាន់នាងក៏បាន។ នៅពេលនោះ ក៏មានអ្នកគាំទ្រម្នាក់បានសួរថា តើ Taew ចង់សម្ដែងជាមួយតារាប្រុសរូបណាម្ដងទៀត? ដោយមិនបង្អង់យូរ Taew ក៏តបទៅវិញថា នាងចង់សម្ដែងជាមួយតារាប្រុសចំនួនបីរូបម្ដងទៀត រួមមាន លោក Mario Maurer លោក Jame Jirayu និងលោក Nadech Kugimiyas

គួររំឭកឡើងវិញថា Taew Natapohn ធ្លាប់បានសម្ដែងជាមួយ Mario Maurer ចំនួនពីររឿង គឺរឿង Plerng Thoronong នៅឆ្នាំ២០១១ និង The Rising Sun នៅឆ្នាំ២០១៤។ សម្រាប់ Jame Jirayu វិញ អ្នកទាំងពីរធ្លាប់បានសម្ដែងរួមគ្នាចំនួន៣រឿង រួមមាន រឿង Neung Daw Fa Diew និងរឿង Game Saneha នៅឆ្នាំ ២០១៨ និងរឿង Leh Buphakal នៅឆ្នាំ ២០២០ នេះ។

ដោយឡែក សម្រាប់ Nadech Kugimiyas ធ្លាប់សម្ដែងរឿងជាមួយនឹង Taew តែមួយរឿងប៉ុណ្ណោះ គឺរឿង Lum Sorn Ruk នៅឆ្នាំ២០១៥ ប៉ុន្តែមានលេចឮពត៌មានថា អ្នកទាំងពីរអាចនឹងជួបគ្នាម្ដងទៀតនៅឆ្នាំក្រោយ នៅក្នុងខ្សែភាពយន្តភាគថ្មី។ តាមពិតទៅ Taew ក៏ចង់សម្ដែងជាមួយនឹង Mark Prin ផងដែរ តែដោយសារបច្ចុប្បន្នអ្នកទាំងពីរកំពុងសម្ដែងរឿងភាគទី២ជាមួយគ្នាបន្ទាប់ពីរឿង Rak Nakara ស្រាប់ទៅហើយ នោះគឺរឿង Game Lah Tharachun៕

សូមទស្សនារូបភាពខាងក្រោម៖

Taew ឆ្លើយតបជាមួយនឹងអ្នកគាំទ្រ
Taew ឆ្លើយតបជាមួយនឹងអ្នកគាំទ្រ
Taew និង Mario ក្នុងរឿង Plerng Thoronong
Taew និង Mario ក្នុងរឿង Plerng Thoronong
Taew និង Mario ក្នុងរឿង The Rising Sun
Taew និង Mario ក្នុងរឿង The Rising Sun
Jame និង Taew ក្នុងរឿង Neung Daw Fa Diew
Jame និង Taew ក្នុងរឿង Neung Daw Fa Diew
Jame និង Taew ក្នុងរឿង Game Saneha
Jame និង Taew ក្នុងរឿង Game Saneha
Jame និង Taew ក្នុងរឿង Leh Buphakal
Jame និង Taew ក្នុងរឿង Leh Buphakal
Nadech និង Taew ក្នុងរឿង Lom Sorn Ruk
Nadech និង Taew ក្នុងរឿង Lom Sorn Ruk
Mark និង Taew ក្នុងរឿង Rak Nakara
Mark និង Taew ក្នុងរឿង Rak Nakara
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T