ធនាគារ ព្រីនស៍ ចូលរួមក្នុងគម្រោងសហហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម !

//s5.kh1.co/3f/3f5b4a03153190e2caafe1c624d9f44d25062757.jpg
សង្គម

 ១៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការសហការយ៉ាងជិតស្និត ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលទើបតែបានបង្កើតឡើង សម្រាប់គម្រោងសហហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០ នឹងធ្វើការផ្តល់នូវកម្ចី ដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនបន្ថែមសំរាប់បង្កើនទ្រព្យសកម្ម ឬប្រាក់បង្វិល ដែលមានអត្រាការប្រាក់ពិសេសទាបបំផុត ៧% ក្នុងមួយឆ្នាំ និងបានរយៈពេលកម្ចីរហូតដល់៤ឆ្នាំផងដែរ។

https://s5.kh1.co/__image/w=650,h=434,q=100/f9/f9d8a14083ca47e9caeb777adeaf6bdf0b09fa21.jpg

សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្នើសុំកម្ចីតាមរយៈគម្រោងហិរញ្ញប្បទាន ដល់សហគា្រសធុនតូច និងមធ្យមនេះ លោកអ្នកនៅតែអាចដាក់ពាក្យស្នើសុំឥណទានអាជីវកម្មពីធនាគារ ព្រីនស៍ បានដែរ៕

សម្រាប់ពត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីតាំងសាខាធនាគារ ព្រីនស៍ ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ១៨០០​ ២០​ ៨៨៨៨។ សូមអរគុណ!

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T