មិនឲ្យខាតពេលវេលាចោល សួស វីហ្សា បាននាំស្វាមី​ធ្វើរឿងមួយ!

//s5.kh1.co/68/6851ba077c4407b321173b003c954c854f1461b7.jpeg
នារី

 ១៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សួស វីហ្សា និងស្វាមីវិញ បានបណ្ដើរគ្នាទៅសម្រាកលំហែនៅឯស្រុកកំណើតនា​ខេត្ត​ស្វាយរៀង

កម្ពុជាបានជួបនូវវិបត្តិ COVID-19 ដែរ ទើបធ្វើឲ្យកម្មវិធីជា​ច្រើន​បានផ្អាកដំណើរការអស់ ទាំងឆាក​តន្រ្តីធំៗ និងការថតខែ្សភាពយន្តមួយចំនួនផងដែរ។ ដោយសារតែមិន​សូវមាន​ការងារធ្វើបែបនេះ ទើប​តារាខ្មែរមួយចំនួននាំគ្នាធ្វើអ្វីផ្សេងៗបំបាត់អផ្សុក ក៏ដូចជា​រឿងដែល​មានប្រយោជន៍ កុំឲ្យខ្ជះខ្ចាយពេល​វេលាចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ សួស វីហ្សា និងស្វាមីវិញ បាននាំបណ្ដើរគ្នាទៅសម្រាកលំហែនៅឯស្រុកកំណើតនា​ខេត្ត​ស្វាយរៀង ព្រមទាំងឆ្លៀតបង្ហោះលើគណនី Facebook ផ្ទាល់ខ្លួនថា៖ « មេឃស្រទុំ ខ្យល់ត្រជាក់ៗ ត្រកួនលាស់ខៀវខ្ចី ស្ពៃនឹងបន្លែស្រស់ៗគ្រប់មុខធម្មជាតិពិតៗក្រោយផ្ទះពូខ្ញុំ បើបេះយកមកជ្រលក់​ជាមួយប្រហុកចិញ្រ្ចាំ ផ្អកចំហុយត្រីប្រម៉ា រឺធ្វើទឹកគ្រឿង រឺឆាត្រកួនប្រេងខ្យង ល​ដឹងតែឆ្ងាញ់​ជាប់​មាត់ហើយល្ងាចនេះ???? មកដល់ទីនេះមានអារម្មណ៏ថាស្រួលដកដង្ហើមណាស់ គ្មានភាពអ៊ូរអរ គ្មានផ្សែងពុល មានតែចំការដំណាំ មិនភយ័ខ្លាចឆ្លងរោគនានាអរគុណអ្នកម្តាយនឹងលោកប្តី​ដែល​បានកំដរម៉ាមីតូចរកប្លង់ថតរូបស្អាតៗ????»

https://s5.kh1.co/__image/w=650,h=817,q=100/f4/f43f1e2ce63c98695c2e695c2e70845aa1f30c7c.jpeg

អ្នកនាង សួស វីហ្សា និង លោក ថម មី បានឆ្លៀតពេលវេលាទៅផ្ទះពូនៅឯស្រុកកំណើតរបស់ខ្លួន​បានឃើញបន្លែអ្នកនាងក៏ចង់យកបន្លែមកធ្វើជាអន្លក់ជ្រលក់ជាមួយប្រហុក ផ្អក ទឹកគ្រឿង​ជាដើម​ហើយ អ្នកនាងក៏បានបង្ហាញពីអារម្មណ៍ពេលនៅស្រុកកំណើតមានអារម្មណ៍ថាដកដង្ហើមស្រួល ជាមួយខ្យល់អាកាសធម្មជាតិ និងគ្មានអ្នករំខាន៕

https://s5.kh1.co/__image/w=650,h=488,q=100/b2/b28fd810dd5e8407d50b525d6dd8bf56c149acbc.jpeg
https://s5.kh1.co/__image/w=650,h=867,q=100/e0/e0501399f83ccd699369a4b132e8e468af3cff52.jpeg
https://s5.kh1.co/__image/w=650,h=488,q=100/d1/d1a38a71b1fddd0ce3fc3098a02ca3a4f99fae5a.jpeg
សួស វីហ្សាថមមី
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T