ទោះតឹងរឹងក៏មិនខ្លាចដែរ! ពលរដ្ឋឥណ្ឌារាប់សិបនាក់នាំគ្នាប្រឆាំងនឹងច្បាប់បិទប្រទេស ដើម្បីចូលរួមពិធីបុណ្យសពសត្វគោ

//s5.kh1.co/68/68331723f606ae9cff6401a8fb72720cc4b9f21f.jpg
សង្គម

 ១៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ពលរដ្ឋឥណ្ឌារាប់សិបនាក់ បាននាំគ្នាប្រឆាំងនឹងវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធគោឈ្មោលមួយក្បាល ជាលើកចុងក្រោយ បើទោះបីជាជំងឺកូវីដកំពុងរាលដាលយ៉ាងណាក៏ដោយ

ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ពលរដ្ឋឥណ្ឌារាប់សិបនាក់ បាននាំគ្នាប្រឆាំងនឹងវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធគោឈ្មោលមួយក្បាល ជាលើកចុងក្រោយ បើទោះបីជាជំងឺកូវីដ-១៩ កំពុងរាលដាលយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីនេះ ធ្វើឡើងនៅក្នុងភូមិ ម៉ាឌូរ៉ៃ ភាគខាងជើងរដ្ឋ​​ តាមិល​​​​​​ណាឌូ ដោយមានអ្នកកាន់ទុក្ខជាង ២០០នាក់ បានចូលរួម ដើម្បីធ្វើការដង្ហែ និងបញ្ចុះសពគោឈ្មោលមួយក្បាល ឈ្មោះថា មូលី ដែលបានងាប់ក្នុងអាយុប្រហែល ២០ឆ្នាំដោយសារជំងឺ។ ហើយគោឈ្មោលនេះដែរ អ្នកភូមិតែងតែធ្វើការគោរពបូជា ដោយចាត់ទុកជាអទិទេពទៀតផង។ ​​​​

ពិធីគោរពវិញ្ញាណក្ខន្ធគោ
ពិធីគោរពវិញ្ញាណក្ខន្ធគោ

យោងតាមមន្ដ្រីប្រចាំតំបន់ លោក ​Vinay បានឲ្យដឹងថា ដំបូងអ្នកចូលរួមក្នុងពិធីនេះ មានត្រឹមតែ ៤០ ទៅ ៥០នាក់ប៉ុណ្ណោះ តែក្រោយមកមានមនុស្សចន្លោះពី ១០០ ទៅ ២០០នាក់ បានជួបជុំគ្នា រួចដើរបន្ដកន្ទុយគ្នា ដើម្បីគោរព និងធ្វើការអធិស្ឋានជាលើកចុងក្រោយ។

ទន្ទឹមនឹងនេះដែរ ស្រ្ដីម្នាក់ បានរៀបរាប់ទាំងទឹកភ្នែកថា៖

អ្នកភូមិពិតជាសោកសៅខ្លាំងណាស់ ពេលទទួលដំណឹងនេះ។

សម្ដី អ្នកភូមិ

អ្នកស្រីបន្ថែមថា៖

ប្រសិនបើប្រទេសឥណ្ឌាមិនស្ថិតក្នុងស្ថានភាពអាសន្ននោះទេ ពិធីនេះ នឹងក្លាយជាពិធីបុណ្យសពដ៏ធំមួយ។

សម្ដី អ្នកភូមិ

យ៉ាងណាមិញ ជុំវិញករណីនេះ ប៉ូលិសបានដាក់ពាក្យបណ្ដឹងទៅលើអ្នកភូមិចំនួន នាក់ ពីបទប្រឆាំងនឹងបម្រាម លើការប្រមូលផ្ដុំមនុស្សលើសពី នាក់។

សូមជម្រាបថា ពិធីបុណ្យសពសម្រាប់សត្វ នៅក្នុងប្រទេសឥណ្ឌាមិនមែនជារឿងចម្លែកនោះទេ ហើយបើនៅតាមជនបទវិញ គេតែងធ្វើពិធីនេះយ៉ាងគគ្រឹកគ្រេងទៀតផង៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T