រឿងភាគថ្មីរបស់ Jame និង Taew ទទួលបានការសរសើរជាហូរហែ តែបែរជាជួបបញ្ហានេះទៅវិញ

//s5.kh1.co/3f/3f8307e9ed8a43f4870eeaffa2462c25ed50ebb6.jpg
នារី

 ១៧-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រឿងភាគមួយនេះត្រូវបានគេចាត់ទុកថាជារឿងល្អប្រចាំឆ្នាំ តែចំនួនអ្នកទស្សនាបែរតិចជាងការរំពឹងទុក

ថៃ៖ ខ្សែភាពយន្តភាគថៃរឿង Leh Buphakal ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានឈានចូលមកដល់ភាគបញ្ចប់នៅថ្ងៃទី២០ ខែមេសា នេះហើយ។ រឿងភាគមួយនេះ មានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងប្រុសស្រីដែលសុទ្ធសឹងតែជាតារាជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ ដូចជា កញ្ញា Taew Natapohn លោក Jame Jirayu លោក Por Natthawut និងកញ្ញា Boom Suphaporn

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងមក រឿងនេះមិនទាន់ទទួលរងការរិះគន់ពីសំណាក់ទស្សនិកជនម្ដងណាឡើយ។ ក្នុងនោះ ទស្សនិកជនបានកោតសរសើរទៅលើចំណុចជាច្រើនរបស់រឿងនេះ ទាំងចំពោះការសម្ដែងរបស់តួអង្គ ការដឹកនាំរឿង ការសរសេរសាច់រឿង បច្ចេកទេសនៃការកាត់ត ការនិទានសាច់រឿងប្រទាក់ក្រឡាគ្នារហូតដល់ទៅបីជាតិភពបានយ៉ាងល្អ ជាពិសេសគឺការលាក់សាច់រឿង មិនឲ្យទស្សនិកជនទស្សន៍ទាយបានដោយងាយៗនោះឡើយ។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត ទស្សនិកជនក៏បានកោតសរសើរចំពោះការបញ្ចូលចរិតលក្ខណៈតួអង្គ ឲ្យមានភាពវៃឆ្លាតខ្លាំង ជាពិសេសគឺតួអង្គរបស់ Taew Natapohn ដែលគេកម្រឃើញមាននៅក្នុងខ្សែភាពយន្តភាគថៃទូទៅណាស់។

តែអ្វីដែលគួរឲ្យសោកស្ដាយនោះ រឿង Leh Buphakal បែរជាទទួលបាននូវចំនួននៃការទស្សនាយ៉ាងតិចទៅវិញ ពោលគឺចាប់តាំងពីភាគទីមួយ មកទល់នឹងជិតភាគបញ្ចប់នេះ ចំនួនអ្នកទស្សនាស្ថិតក្នុងកម្រិតទាបបំផុត ហើយចំនួននេះមានកើនឡើងតិចតួចប៉ុណ្ណោះពីមួយភាគ ទៅមួយភាគ ជាហេតុធ្វើឲ្យ Leh Buphakal ក្លាយទៅជារឿងដែលមានអ្នកទស្សនាតិចបំផុតសម្រាប់ដើមឆ្នាំ២០២០ ប្រចាំប៉ុស្តិ៍លេខ៣ បន្ទាប់ពីរឿង Dang Duang Hareuthai

ជុំវិញបញ្ហានេះ អ្នកគាំទ្ររឿង Leh Buphakal ភាគច្រើន បានលើកហេតុផលផ្សេងៗគ្នា។ អ្នកខ្លះថា ដោយសារ Leh Buphakal ជាប្រភេទរឿងបែបអាថ៌កំបាំង ស៊ើបអង្កេត ឆ្លងជាតិឆ្លងភព និងមានភាពស្មុគស្មាញច្រើន ទើបទស្សនិកជនភាគច្រើនមិនចង់ទស្សនា ស្របពេលដែលពួកគេកំពុងស្មុគស្មាគនឹងវិបត្តិកូវីដ១៩ហើយនោះ ដូច្នេះទើបប្រជាជនថៃចង់ទស្សនារឿងបែបកំប្លែងៗជាង។ អ្នកខ្លះទៀតក៏បានលើកឡើងថា ដោយសារ Jame Jirayu និង Taew Natapohn ត្រូវត្រឡប់មក ជួបគ្នាជាលើកទីបីលឿនពេក ទើបទស្សនិកជនមួយចំនួនមានអារម្មណ៍សាំនឹងការចាប់ដៃគូសម្ដែងរបស់អ្នកទាំងពីរ ទើបសម្រេចចិត្តមិនមើលរឿងមួយនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
រឿង Leh Buphakal
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T