ហេង នរៈកក្កដា តូចចិត្តនឹងខ្លួនឯងព្រោះរឿងមួយនេះ

//s5.kh1.co/2f/2f4dd6241ecded360a977905cf0b78168df485bf.jpg
នារី

 ១៧-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ហេង នរៈកក្កដា ខកចិត្តព្រោះលទ្ធផលចេញមកមិនដូចអ្វីដែលលោករំពឹង

អូស្ត្រាលី៖ តារាសម្ដែងប្រុសរូបសង្ហាដ៏ល្បីឈ្មោះ ហេង នរៈកក្កដា ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់តាមរយៈខ្សែភាពយន្តខ្មែរល្បីៗ ទាំងរឿងភាគ និងរឿងដុំជាច្រើននោះ បានបង្ហោះសារតូចចិត្តស្អិតទ្រូងនឹងខ្លួនឯង នៅលើគណនី Instagram ពីប្រទេសអូស្ត្រាលីមក ដោយសារតែរឿងដែលនឹកស្មានមិនដល់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តារាប្រុសរូបនេះ បានបញ្ជាក់ប្រាប់ឲ្យហ្វេនៗទាំងអស់បានដឹងថា លោកបានឃើញគេនាំគ្នាកាត់សក់ខ្លី ទំនងស្អាតដូចជនបរទេស លោកក៏បានសាកល្បងកាត់តាម។ ប៉ុន្តែជាលទ្ធផល លោកបានសម្ដែងការខកចិត្តយ៉ាងខ្លាំងនឹងម៉ូតសក់ខ្លីបែបនេះ ព្រោះវាបានធ្វើឲ្យលោកគិតថា លោកមើលទៅដូចជាក្មេងទើបចេញពីមណ្ឌលកែប្រែ។

ទោះបីជាសាមីខ្លួនសម្ដែងការមិនពេញចិត្តយ៉ាងនេះក៏ដោយ ក៏ប៉ុន្តែនៅពេលដែលយើងមើលរូបថតដែលលោកបង្ហោះជាមួយនឹងម៉ូតសក់ខ្លី ឃើញថាវាមិនដូចអ្វីដែលលោកនិយាយនោះឡើយ ពោលគឺលោកនៅតែសង្ហា ជាពិសេសគឺមានលក្ខណៈប្លែកពីម៉ូតសក់រាល់ដងទៅទៀត៕

ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរចំពោះលោក ហេង នរៈកក្កដា ជាមួយនឹងម៉ូតសក់ខ្លីបែបនេះ? សូមទស្សនារូបភាពខាងក្រោម

ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T