មានសុវត្ថិភាពអត់ បើសិនជាស្រ្តីមានផ្ទៃពោះ​​ញ៉ាំ​តែ​បៃតង?

//s5.kh1.co/df/df2cccc6b7b1ec1c089dfe6a9bc86050e0493ed1.jpg
យល់ដឹង

 ១៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនចេញពីតែបៃតង ឬប្រភពជាតិកាហ្វេអ៊ីនផ្សេងៗទៀត

តែបៃតងជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទក្នុងប្រទេសយើង ជាពិសេសសម្រាប់យុវវ័យសម័យថ្មីតែម្តង។ ប៉ុន្តែពេលខ្លះអ្នកក៏អាចបារម្ភបន្ថែមទៀតថា តើវាអាចរំខានដល់សុខភាព ឬទារកក្នុងផ្ទៃដែរឬអត់ បើសិនជាញ៉ាំក្នុងពេលមានផ្ទៃពោះ។ ដូចអ្វីដែលយើងធ្លាប់ដឹងហើយថា តែបៃតងមានប្រយោជន៍ច្រើនណាស់ដល់សុខភាព។ ដូច្នេះតើការញ៉ាំតែបៃតងប៉ុណ្ណាទៅទើបមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃ ពោះ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនចេញពី តែបៃតង ឬប្រភពជាតិកាហ្វេអ៊ីនផ្សេងៗទៀតដូចជា សូកូឡា កាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនឲ្យស្ថិតនៅក្រោម ២០០ មីលីក្រាមក្នុងមួយថ្ងៃ។

ប៉ុន្តែ Food Safety Authority បានណែនាំថា គួរតែញ៉ាំតិចជាង ៤ ពែងក្នុងមួយថ្ងៃបានហើយ។ យ៉ាងណាមិញ ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឆ្មប បើសិនជាការញ៉ាំតែបៃតងដែលកិនគឺជារឿងមានសុវត្ថិភាព ជាពិសេសនៅពេលព្រឹកតែម្តង។ ចំពោះបរិមាណដែលអ្នកញ៉ាំ ព្រមទាំងប្រវត្តិជំងឺផ្ទាល់ខ្លួនក៏ត្រូវកំណត់ថា តើតែបៃតងនេះទំនងជាមានបញ្ហាដល់អ្នកឬអត់។ 

ថ្វីបើវាគឺជារឿងមានសុវត្ថិភាព និងមានប្រយោជន៍ច្រើនក្នុងការបន្តញ៉ាំតែបៃតង ប៉ុន្តែចំនួនតែដែលអ្នកញ៉ាំនឹងគួរតែកំណត់ឲ្យបានល្អផង ដោយសារតែវាអាចមានផលវិបាកក្នុងពេលមានផ្ទៃពោះដែរដូចជា៖

១. រំខានដល់កម្រិត Folate 

Folate គឺជាវីតាមីន B9 ដែលស្រ្តីមានផ្ទៃពោះត្រូវការជាចាំបាច់ដើម្បីការលូតលាស់ និងធំធាត់ធម្មតារបស់ទារកក្នុងផ្ទៃ និងមានសុខភាពទូទៅល្អផង។ ការដែលមិនមានជីវជាតិនេះគ្រប់គ្រាន់ទេ ទារកអាចប្រឈមខ្លាំងនឹងបញ្ហាខូចបំពង់សរសៃប្រសាទទៅជាពកឆ្អឹងខ្នង ឬកូនមិនលូតលាស់ក្នុងផ្ទៃតែម្តង។ យ៉ាងណាមិញ តែបៃតងមានកម្រិតសារធាតុ Epigallocatechin (EGCG) ខ្ពស់ ដែលមាននាទីប្រឆាំងនឹងមហារីក តែវាក៏អាចបង្កជាបញ្ហាដែរ បើសិនជាអ្នកមានផ្ទៃពោះ ដោយសារតែវាធ្វើឲ្យថយចុះចំនួន Folate ក្នុងឈាមបាន។ 

រូបតំណាង
រូបតំណាង

២. ជាតិកាហ្វេអ៊ីនច្រើនពេកអាចនាំឲ្យរលូតកូនបាន

បើសិនជាអ្នកកំពុងតែឆ្ងល់ថា ការទទួលបានជាតិកាហ្វេអ៊ីនតាមរយៈតែបៃតងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាននោះ ចម្លើយគឺពិតជាអ៊ីចឹងហើយ។ ជាតិកាហ្វេអ៊ីនអាចចូលទៅក្នុងខ្លួនកូនបាន កាលណាចំនួនរបស់វាច្រើន វាអាចធ្វើឲ្យកូនមានទម្ងន់មិនគ្រប់ ប្រឈមនឹងបញ្ហាសុខភាពដូចជា ថប់ដង្ហើមពេលកើតហើយ ហូរឈាមក្នុងខួរក្បាល ឬស្លាប់ភ្លាមៗបាន។ 

រូបតំណាង
រូបតំណាង

៣. ញ៉ាំច្រើនពេកអាចធ្វើឲ្យអាការៈនៃការមានផ្ទៃពោះកាន់តែធ្ងន់ធ្ងរ

ផលរំខានខ្លះនៃការញ៉ាំតែបៃតងច្រើនពេកអាចមានលក្ខណៈគ្រោះថ្នាក់ខ្លាំងចំពោះអ្នកមានផ្ទៃពោះ។ ជាតិកាហ្វេអ៊ីនច្រើនអាចធ្វើឲ្យវិលមុខ ហើយវាប្រហែលជាធ្វើឲ្យចង្អោ និងក្អួត ឬរាករូស និងលែងឃ្លានអាហារផង ហើយអ្នកខ្លះអាចមានអាការៈឈឺក្បាល គេងមិនលក់ និងញ័រទ្រូងផងដែរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T