ទោះគេរិះគន់ខ្លាំងប៉ុណ្ណា ចៀវៃ នៅតែទទួលបានពាក្យលើកទឹកចិត្តពីស្វាមី លឺហើយរំភើបជំនួសថា...

//s5.kh1.co/74/74646c82b470340dda7dff5c6bb58f9dd2bf067b.jpg
តារា & កម្សាន្ដ

 ១៦-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បើទោះបីជា តារាស្រី Ruby Lin ទទួលរងការរិះគន់យ៉ាងខ្លាំង ពីបណ្ដាមហាជនជាច្រើន ក៏ពិតមែន តែនាង នៅតែទទួលបានការលើកទឹកចិត្តពី ស្វាមី និងកូនស្រីរបស់នាង ដោយទទួលបានកម្លាំងចិត្តជាច្រើន ដើម្បីទប់ទល់នឹងការលំបាកនេះ

តៃវ៉ាន់៖ មួយរយៈចុងក្រោយនេះ តារាស្រីដ៏ល្បី Ruby Lin ហៅ ព្រះនាង ចៀវៃ ត្រូវបានមហាជនជាច្រើន មានការរិះគន់យ៉ាងខ្លាំងៗ ទាំងសកម្មភាព និងកាយវិការរបស់នាងផ្ទាល់ ជាពិសេស នាងត្រូវបានពួកគេ ស្ដីបន្ទោសថា ដោយសារតែនាង បានធ្វើឲ្យស្វាមីរបស់នាង លោក Wallace Huo មិនមានការងារធ្វើស្ទើរតែពេញមួយឆ្នាំ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ តារាស្រីរូបនេះ ហាក់ដូចជាមិនខ្វល់ខ្វាយ នឹងរឿងទាំងនេះនោះទេ ម៉្យាងវិញទៀត នាងនៅតែខិតខំ ប្រឹងប្រែង ធ្វើការងារដែលនាងស្រលាញ់  ឲ្យបានល្អបំផុត ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា តារាស្រី Ruby Lin បានជួបព្យុះភ្លៀងបែបនេះក៏ពិតមែន តែនាង នៅតែទទួលបានការលើកទឹកចិត្តពី ស្វាមី និងកូនស្រីរបស់នាង ដោយទទួលបានកម្លាំងចិត្តជាច្រើន ដើម្បីទប់ទល់នឹងការលំបាកនេះ។

នៅក្នុងនោះដែរ នាងក៏បានលើកឡើងថា៖ 

ស្វាមី និងកូនស្រីរបស់ខ្ញុំ គឺជាការលើកទឹកចិត្ត និងការគាំទ្រ របស់ខ្ញុំ។ មិនថាខាងក្រៅ មានបញ្ហាអ្វីនោះទេ នៅពេលដែលខ្ញុំ បានមកដល់ផ្ទះ គ្រានតែលឺពាក្យថា ស៊ូៗឡើង គឺខ្ញុំ មានអារម្មណ៍ថា ពោរពេញទៅដោយ ថាមពលតែម្ដង ។

Ruby Lin

ម៉្យាងវិញទៀត នាងថែមទាំងបានបង្ហើបទៀតថា អ្វីដែលនាងចង់ធ្វើដោយខ្លួនឯងឲ្យបាននោះគឺ អាចក្លាយជា តារាសម្ដែងដ៏ល្អ អ្នកម្ដាយដ៏ល្អ ព្រមទាំងជា ប្រពន្ធដ៏ល្អម្នាក់ ដែលនេះជាអ្វីដែលអាចធ្វើឲ្យនាង មានមោទនភាព និងចង់ធ្វើវាជាទីបំផុត៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Wallace Huo
Wallace Huo
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T