មានពាក្យចចាមអារ៉ាមលែងលះច្រើនពេក ស្វាមីZhao Liying ដាក់មួយឃ្លានេះភ្លឺភ្នែក

//s5.kh1.co/45/453c811348ce08d14c8aa5ea50a3584deb27c7aa.jpg
តារា & កម្សាន្ដ

 ១៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កុំឲ្យមានពាក្យចចាមអារ៉ាម ច្រើនពេក ម្ដងនេះ ស្វាមីរបស់ Zhao Liying លោក Feng Shaofeng បានបង្ហើបថា ប្រពន្ធរបស់លោក គឺជានារី ដែលលោកចង់រស់នៅជាមួយ ពេញមួយជីវិត

ចិន៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពី គូស្វាមីភរិយាដ៏ពេញនិយម នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន រវាងតារាប្រុសស្រី លោក Feng Shaofeng និងនាង Zhao Liying ដែលបានចាប់ដៃគ្នារៀបការយ៉ាងមានសុភមង្គល ម៉្យាងវិញទៀត អ្នកទាំងពីរ ថែមទាំងកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ចាប់តាំងពីរៀបការ និងក្រោយពេលដែល​ តារាស្រី Zhao Liying សម្រាលកូនរួចមក ប្ដីប្រពន្ធអ្នកទាំងពីរ ត្រូវបានមហាជនជាច្រើន បង្ហើបពាក្យចចាមអារ៉ាមថា អ្នកទាំងពីរ​ កំពុងតែមានរឿងប្រេះស្រាំ ជាពិសេស កំពុងតែស្ថិតនៅក្នុងដំណាក់កាល នៃការលែងលះគ្នា ទៀតផង ។

តែទោះជាយ៉ាងណា ទីបំផុត លោក Feng Shaofeng ដែលជាស្វាមី របស់តារាស្រី Zhao Liying ស្រាប់តែបានបង្ហើបពីហេតុផលមួយ ដែលបានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានភាពរីករាយ ដោយនៅក្នុងនោះ លោកបាននិយាយថា៖

 Zhao Liying គឺជានារី ដែលខ្ញុំចង់រស់នៅជាមួយ ពេញមួយជីវិតរបស់ខ្ញុំ ។

Feng Shaofeng

គ្រាន់តែបានជ្រាបបែបនេះភ្លាម អាចនិយាយបានថា អាចធ្វើឲ្យអ្នកដែលបង្ហើបពាក្យចចាមអារ៉ាម ស្ងាត់មាត់ជ្រាបតែម្ដង ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Feng Shaofeng
Feng Shaofeng
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T