កាន់តែប្លែក! តន់ ច័ន្ទសីម៉ា ច្រៀងបទ«ឡានសារ៉ែន» ជាភាសាថៃម្តង ពិតជាពីរោះខ្លាំង (មានវីដេអូ)

//s5.kh1.co/d7/d7becd963902c9a8a0ef69af232ce1a18a978267.jpg
តារា & កម្សាន្ដ

 ១៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិននឹកស្មានថា កញ្ញា តន់ ច័ន្ទសីម៉ា អាចបកស្រាយបទ «ឡានសារ៉ែន» ជាភាសាថៃ ដែលពីមុនមក មិនដែលឮនាងច្រៀងចម្រៀងជាភាសាថៃទាល់តែសោះ ដោយសម្លេងរបស់នាងនៅតែពីរោះ បើទោះបីច្រៀងផ្ទាល់។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកអានច្បាស់ជាបានស្គាល់ម្ចាស់បទ «ឡានសារ៉ែន» កញ្ញា តន់ ច័ន្ទសីម៉ា ដែលពេលនេះនាងកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុន ជាពិសេសមានការគាំទ្រច្រើនពីទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នាងជាតារាស្រីដែលមានសម្លេងពីរោះ ព្រមទាំងមានរូបសម្រស់ស្អាតទៀតផង។ ដោយពេលថ្មីៗនេះ បទចម្រៀង «ឡានសារ៉ែន» របស់នាងទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់មាន តារាចម្រៀង Cover ល្បីឈ្មោះជនជាតិថៃម្នាក់យកបទនេះទៅច្រៀងជាភាសាថៃ ស្ដាប់ហើយពិតជាប្លែក និង ពីរោះខ្លាំង។

តួយ៉ាង អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ មិននឹកស្មានថា កញ្ញា តន់ ច័ន្ទសីម៉ា អាចបកស្រាយបទ “ឡានសារ៉ែន” ជាភាសាថៃវិញម្តង ខណៈពេលដែល ពីមុនមកមិនដែលឮនាងច្រៀងចម្រៀងជាភាសាថៃទាល់តែសោះ ដោយសម្លេងរបស់នាងនៅតែពីរោះ បើទោះបីច្រៀងផ្ទាល់បែបណា។

ក្រោយបានស្ដាប់ នាងច្រៀងចម្រៀងជាភាសាថៃមួយបទនេះរួច មានទស្សនិកជន ក៏ដូចជាហ្វេនរបស់នាងផ្ទាល់បានសរសើរពីសម្លេងរបស់នាងគ្រប់ៗគ្នាតែម្តង៕

សូមទស្សនារូបភាព និង វីដេអូចម្រៀងខាងក្រោម៖ 

  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
វីដេអូចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T