ខណៈYang Mi រវល់ណាត់ជួបគូស្នេហ៍ថ្មី អតីតស្វាមី Hawick Lau មើលថែកូនស្រីតែម្នាក់ឯងយ៉ាងកម្សត់

//s5.kh1.co/93/932b70fbb3ba02434d98a5b18928b3c58058b196.jpg
តារា & កម្សាន្ដ

 ១៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងរ៉ាវស្នេហារបស់ Yang Mi នៅតែធ្វើឱ្យមហាជនចាប់អារម្មណ៍។ ជុំវិញការបែកបាក់លោក Hawick Lau ចំណាយពេលវេលានៅជាមួយកូនស្រី ខណៈ Yang Mi ណាត់ជួបប្រុសក្មេង

ចិន៖ កាលពីថ្ងៃទី ១៥ ខែមេសា ព័ត៌មានក្នុងស្រុកចិន បានរាយការណ៍ថា តារាសម្តែងជើងចាស់របស់ទូរទស្សន៍ TVB លោក Hawick Lau អតីតស្វាមី​ តារាស្រីជួរមុខ Yang Mi បានចូលរួម សន្និសីទសារព័ត៌មានឃោសនាសម្រាប់ខ្សែភាពយន្តថ្មីនេះ។ នៅទីនេះអ្នកយកព័ត៌មានហុងកុង បានសួរសំណួរអំពី ជីវិតឯកជនរបស់គ្រួសារគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលត្រូវបានសួរថា តើគេមានអារម្មណ៍យ៉ាងណា នៅពេលអតីតភរិយាលោក បានបែកធ្លាយរូបណាត់ជួប បែកធ្លាយផ្សាយព្រោងព្រាត ខណៈដែលលោក Hawick Lau បានបដិសេធមិនធ្វើ អត្ថាធិប្បាយជុំវិញរឿងនេះទៀតផង។

ក្នុងនោះផងដែរ នៅពេលអ្នកយកព័ត៌មាន បាននិយាយអំពីកូនស្រីរបស់លោក Hawick Lau បាននិយាយថា ពេលនេះ នាងឈប់រៀននៅផ្ទះដោយសារតែ ការការពារពី ការរីករាលដាលនៃវីរុសកូវីដ១៩ សូម្បីតែនៅ ថ្ងៃឈប់សម្រាកនាងក៏មិនអាចចេញ ទៅក្រៅបានដែរ។

តារារូបនេះ​ ក៏បានបន្ថែមទៀតថា ដោយសារតែមានការរីករាលដាលយើង មិនបានអនុញ្ញាតឱ្យគាត់ ចេញទៅក្រៅនៅថ្ងៃឈប់សម្រាកទេ។ ប៉ុន្តែកូនស្រីរបស់លោក នៅផ្ទះមានរបស់របរលេងច្រើន ហើយក៏ចូលចិត្តច្រៀង និងរាំផងដែរដូច្នេះរូបគេតែងតែ លេងច្រើន​ និងរពឹសផងដែរ។ ឪពុករបស់គាត់ (Hawick Lau) បច្ចុប្បន្នមិនមាន ការងារនោះទេ ទើបរូបគេចំណាយពេល នៅផ្ទះលេងជាមួយ កូនរបស់គាត់៕

សូមទស្សនារូបខាងក្រោម៖​

hawick lau និងកូនស្រី
hawick lau និងកូនស្រី
hawick lau និងកូនស្រី
hawick lau និងកូនស្រី
hawick lau និងកូនស្រី
hawick lau និងកូនស្រី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T