ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះមិនមានអ្នកឆ្លង កូវីដ១៩ទេ ខណៈអ្នកជាសះស្បើយឡើងដល់ ៩៨នាក់ហើយ

//s5.kh1.co/98/98aabd514dd86fa991a61b8513250c1394c0e1b3.jpg
សង្គម

 ១៦-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះមិនមានអ្នកឆ្លងកូវីដ១៩ថ្មីទេ ខណៈអ្នកជាសះស្បើយឡើងដល់ ៩៨នាក់

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៦ ខែមេសានេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានអ្នកឆ្លងកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជាសះស្បើយសរុបចំនួន ៩៨នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីជាសះស្បើយ ០២នាក់ គឺជាបុរសជនជាតិបារាំងទាំងពីរនាក់ មានដូចជា បុរសទី១ អាយុ ៨០ឆ្នាំ ជាភ្ញៀវទេសចរណ៍ដែលសម្រាកនៅសណ្ឋាគារក្រុងព្រះសីហនុ ហើយបុរស ទី២ អាយុ ៦១ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្តោះអាសន្នម្តុំទួលទំពូង។

សូមបញ្ជាក់ផងដែរថា អ្នកដែលជាសះស្បើយសរុប ៩៨នាក់ ពីវីរុសកូវីដ១៩ មានដូចជា បុរសជន  ជាតិចិន ០១នាក់ ស្ត្រីជនជាតិអង់គ្លេស ០៣នាក់ បុរសជនជាតិអង់គ្លេស ០១នាក់ បុរសជនជាតិ ប៊ែលហ្សិក ០១នាក់ បុរសជាតិបារាំង ១៧នាក់ (ក្នុងនោះមានទារកអាយុ ០៤ខែ) ស្ត្រីជនជាតិបារាំង ២០នាក់ បុរសជនជាតិម៉ាឡេស៊ី ១២នាក់ បុរសជនជនជាតិឥណ្ឌូនេស៊ី ០២នាក់  បុរសជនជាតិខ្មែរ ៣៦នាក់ និងស្ត្រីជនជាតិខ្មែរ ០៥នាក់៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T