កូរសាហាវ! លើកទី១ ពេជ្រ សោភា អង្គុយមើលខ្លួនឯងពេលឡើងឆាក រាំតាមពេញផ្ទះ (មានវីដេអូ)

//s5.kh1.co/c1/c13154bbf7f7c15d49cc98309a32b7ac97995c54.jpg
តារា & កម្សាន្ដ

 ១៥-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម្សិលមិញនេះនាងបានឡាយតាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ ដោយយើងឃើញថា នាងកំពុងតែទស្សនាខ្លួនឯងក្នុងទូរទស្សន៍ ជាពិសេសសកម្មភាព និង ការនិយាយស្ដីរបស់នាង ពេលមើលពិតជាមានភាពកំប្លុកកំប្លែងខ្លាំង។

ភ្នំពេញ៖ ជាការពិតណាស់ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល បើទោះបីនាងចូលសិល្បៈយូរឆ្នាំក៏ពិតមែន ជាពិសេសមានការគាំទ្រច្រើនពីមហាជនគ្រប់វ័យទូទាំងប្រទេសតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ពីមួយឆ្នាំទៅមួយឆ្នាំ ពេជ្រ សោភា កាន់តែមានភាពមមាញឹកខ្លាំងជាមុន មិនថាឡើងឆាកទូរទស្សន៍ ឬ ឆាកតន្រ្តីតាមខេត្តនោះទេ។ ដោយនាងជាតារាចម្រៀងម្នាក់ដែល តែងតែបង្ហាញនៅបទចម្រៀងថ្មីៗ ជាពិសេសក្បាច់រាំមិនដែលធ្វើឲ្យហ្វេនៗខកចិត្តម្ដងណាឡើយ ដោយបទចម្រៀងរបស់នាងសុទ្ធតែពីរោះៗ។ បើងាកមកមើលពីការតុបតែងខ្លួនវិញ ឃើញថានាងកាន់តែមានស្ទាយ៍ថ្មី ប្លែកជាងមុនគួរឲ្យចាប់អារម្មណ៍។

តួយ៉ាង ម្សិលមិញនេះនាងបានឡាយតាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ ដោយយើងឃើញថា នាងកំពុងតែទស្សនាខ្លួនឯងក្នុងទូរទស្សន៍ ជាពិសេសសកម្មភាព និង ការនិយាយស្ដីរបស់នាង ពេលមើលពិតជាមានភាពកំប្លុកកំប្លែងខ្លាំង សឹងតែទប់សំណើចមិនចង់ជាប់ ដោយនាងបានបញ្ជាក់ឲ្យទស្សិកជនបានដឹងផងដែរថា ការឡាយតាមទរទស្សន៍នោះគឺជាការថតទុករបស់ក្រុមហ៊ុនប៉ុណ្ណោះ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
ពេជ្រ សោភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T