រដូវកាលឆ្នាំថ្មីនេះ ពិតជាមហាលាភសំណាង! អតិថិជន GANZBERG ឈ្នះរង្វាន់រថយន្តទំនើបស៊េរីថ្មី ពីការគាស់ក្រវិលកំប៉ុង!

//s5.kh1.co/42/4237393ad725505f2b86396d586a2df3038cbde6.jpg
សង្គម

 ១៥-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពិតជារឿងមួយដែលគួរឱ្យត្រេកអរ និងរំភើបក្រៃលែង ដោយកាលពីពេលថ្មីៗនេះ អតិថិជនរបស់ GANZBERG បានមានសំណាងឈ្នះនូវរង្វាន់ធំ គឺរថយន្តស៊េរីថ្មីយ៉ាងទំនើប Ford® Ranger មួយគ្រឿង ពីការគាស់ក្រវិលកំប៉ុងស្រាបៀរ GANZBERG នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជនដែលមានមហាសំណាងរូបនេះ មានឈ្មោះថា រដ្ឋ ប៊ូ ភេទប្រុស អាយុ ៤៣ឆ្នាំ បច្ចុប្បន្នមានទីលំនៅនៅភូមិបុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដោយលោកបានជាវស្រាបៀរ GANZBERG សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី ហើយក៏បានត្រូវរង្វាន់រថយន្តសេ៊រីថ្មីទំនើបនេះនៅថ្ងៃចូលឆ្នាំទី១ គឺកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃលោក រដ្ឋ ប៊ូ មានមុខរបរមិនសូវជាធូធានោះទេ ហើយក្រោយពេលបានដឹងថា ខ្លួនឈ្នះរង្វាន់ពិតៗពីក្រវិលស្រាបៀរ GANZBERG លោក រដ្ឋ ប៊ូ បានសម្តែងអារម្មណ៍ត្រេកអរ និងពិតជារំភើបយ៉ាងខ្លាំងរកពាក្យអ្វីមកថ្លែងពុំបានឡើយ ព្រោះមិននឹកស្មានថាខ្លួននឹងមានមហាសំណាងបានត្រូវរង្វាន់រថយន្តដ៏ធំសម្បើមដូច្នេះនោះទេ។

GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ បានឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

  រង្វាន់ធំរថយន្តស៊េរីទំនើប Ford® Rangerពី GANZBERG 
  រង្វាន់ធំរថយន្តស៊េរីទំនើប Ford® Rangerពី GANZBERG 
  រង្វាន់ធំរថយន្តស៊េរីទំនើប Ford® Rangerពី GANZBERG
រង្វាន់ធំរថយន្តស៊េរីទំនើប Ford® Rangerពី GANZBERG
  លោក​ រដ្ឋ ប៊ូ ឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើប Ford® Rangerពី GANZBERG

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T