អ្នកនាំពាក្យ៖ កម្មករ​រោងចក្រ​ជាង ៩៥% ​បាន​មក​​ធ្វើការធម្មតា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា

//s5.kh1.co/01/015535615bc9fe9dd6b44da698085d9cad5fe67b.jpg
សង្គម

 ១៤-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

«គិតត្រឹមម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ រោងចក្រនៅទូទាំងប្រទេសបានបន្តបើកដំណើរការធម្មតា​តាម​បទ​បញ្ជា និងសំណូមពររបស់រាជរដ្ឋាភិបាល...»

«គិតត្រឹមម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ រោងចក្រនៅទូទាំងប្រទេសបានបន្តបើកដំណើរការធម្មតា​តាម​បទ​បញ្ជា និងសំណូមពររបស់រាជរដ្ឋាភិបាល។ កម្មកររោងចក្រជាង 95% ក៏បានមកធ្វើការធម្មតា។» នេះជាការបញ្ជាក់ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់សារព័ត៌មាន​អង្គភាព​អ្នកនាំពាក្យ តាម​តេលេក្រាម នាព្រឹកថ្ងៃ១៤ មេសានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាក់របស់លោកហេង សួរ យ៉ាងដូច្នេះធ្វើឡើងក្រោយរដ្ឋាភិបាលបាន​​ប្រកាសលើក​ពេល​ថ្ងៃឈប់​សម្រាក ក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ទៅពេល​ក្រោយ​ ដោយអះអាងថាធ្វើឡើងដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃ​Covid-19។

ជាការកត់សម្គាល់ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ មេសានេះថា មានអ្នកសះ​ស្បើយ​១៤នាក់ បន្ថែមទៀត ដែលធ្វើតួលេខសះស្បើយសរុបកើនដល់៩១នាក់។ នៅថ្ងៃនេះ ក្រសួងអះអាងថាគ្មាន ករណីថ្មីនៃ កូវីដ-១៩ ត្រូវបាន​រកឃើញនោះទេ ហើយសរុបអ្នកឆ្លងនៅកម្ពុជាមានចំនួន១២២នាក់។

សូមបញ្ជាក់ថា រដ្ឋាភិបាលកាលពីថ្ងៃ០៧ មេសាកន្លងទៅ បានប្រកាសពីការផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់​ឆ្នាំ២០២០។ ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសា​រ​​តែ​ការពារកុំឲ្យរាលដាល​ជំងឺ​កូវីដ​-១៩​ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅ​ស្រុក​កំណើត ដែលជាមធ្យោបាយមួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅធ្វើការធម្មតា ពោលគឺមិន​អនុញ្ញាត​ឲ្យ​សម្រាក​ក្នុងអំឡុងចូលឆ្នាំនេះឡើយ។ ហើយសម្តេចនាយករដ្ឋមន្ត្រីអះអាងថា នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ ធូរ​​ស្បើយ រដ្ឋាភិបាល នឹងសងថ្ងៃសម្រាក៥ថ្ងៃ​វិញ ទៅឲ្យអ្នកបម្រើការងារទាំងនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុន​ឯកជន​៕​

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T