កូនធំៗពេញកម្លោះ អស់ហើយ! តែ ព្រាប សុវត្តិ និងភរិយា នៅស្វីតមិនឲ្យចាញ់ក្មេងៗ (មានវីដេអូ)

//s5.kh1.co/84/84af490ccd49b8b9671857b9d50d20f592284d9b.jpg
តារា & កម្សាន្ដ

 ១៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មានវីដែអូមួយ ដែលបានបង្ហោះដោយភរិយា របស់លោកផ្ទាល់ ដែលបង្ហាញថា ប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពស្វីតជាមួយគ្នាដដែល បើទោះបីជាពេលបច្ចុប្បន្ន កូនៗធំៗទន្ទឹមខ្លួនអស់ទៅហើយក្ដី។

ភ្នំពេញ៖ បើនិយាយពីឈ្មោះ កំពូលតារាចម្រៀងប្រុសល្បីលំដាប់ប្រទេស ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយ ពេលបានឭឈ្មោះតារាចម្រៀង សាច់ចាំ ព្រាប សុវត្តិ ដែលនរណាៗក៏ស្គាល់ ស្ទើរតែទូទាំងប្រទេស ថាជាតារាចម្រៀងប្រុសមួយរូប ដែលមានទេពកោសល្យខ្ពស់ និង បទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈចម្រៀងកម្ពុជារបស់យើង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយក្នុងនោះផងដែរ បើងាកទៅមើលជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ គឺពិតជាមានសុភមង្គលខ្លាំងមែនទែន ដោយអ្នកណាៗឃើញហើយក៏លាន់មាត់សរសើរស្ទើរគ្រប់គ្នាផងដែរ ដោយសារតែជីវិតអាពាហ៍ពិពាហ៍របស់លោក បានចាប់ដៃគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងបន្សល់បាន កូនប្រុស៣នាក់ ធំៗពេញកម្លោះអស់ពិតមែន ប៉ុន្តែគេកម្រឃើញមានព័ត៌មានមិនល្អក្នុងជីវិតគ្រួសាររបស់លោកណាស់ ពោលគឺគេតែងឃើញ គ្រួសារមួយនេះ តែងបង្ហាញភាពសប្បាយរីករាយជាញឹកញាប់តាមរយៈបណ្ដាញសង្គមនានាផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានវីដែអូមួយ ដែលបានបង្ហោះដោយភរិយា របស់លោកផ្ទាល់ ដែលបង្ហាញថា ប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពស្វីតជាមួយគ្នាដដែល បើទោះបីជាពេលបច្ចុប្បន្ន កូនៗធំៗទន្ទឹមខ្លួនអស់ទៅហើយក្ដី។

ជាមួយគ្នានេះ មានហ្វេនៗ ដែលនិយមចូលចិត្ត ស្រលាញ់គ្រួសារដ៏កក់ក្ដៅមួយនេះ ចូលរួមសរសើរ និង លួចច្រណែនតារារូបនេះ ជាច្រើនផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ព្រាប សុវត្តិ
ព្រាប សុវត្តិ
ព្រាប សុវត្តិ និង ប្រពន្ធ
ព្រាប សុវត្តិ និង ប្រពន្ធ
ព្រាប សុវត្តិ និង ប្រពន្ធ 
ព្រាប សុវត្តិ និង ប្រពន្ធ 
ព្រាប សុវត្តិ និង ប្រពន្ធ 
ព្រាប សុវត្តិ និង ប្រពន្ធ 
ព្រាប សុវត្តិ និង ប្រពន្ធ 
ព្រាប សុវត្តិ និង ប្រពន្ធ 
ព្រាប សុវត្ថិ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T