វៀតណាមដាក់​ឲ្យប្រើប្រាស់​ម៉ាស៊ីន​ចែកចាយ​អង្ក​​រ​ស្វ័យ​ប្រវត្ដិ ខណៈ​ពលរដ្ឋ​ខ្លួន​កំពុង​ជួបការ​លំបាក​ផ្នែក​សេដ្ឋកិច្ច (មានវីដេអូ)

//s5.kh1.co/9e/9e2d2389f9ce0dd9801000352c3d81d07e970b05.jpeg
សង្គម

 ១៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វៀតណាមដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនចែកចាយអង្ក​​រដោយស្វ័យប្រវត្ដិ ខណៈប្រជាជនខ្លួនកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច បន្ទាប់ពីបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងវីរុស​ COVID-19។

ហូជីមិញ៖ សហគ្រិនជនជាតិវៀតណាមនៅទីក្រុងហូជីមិញបានបង្កើតម៉ាស៊ីនចែកចាយអង្ក​​រដោយស្វ័យប្រវត្ដិដែលផ្តល់ជូនអង្ករដោយឥតគិតថ្លៃដល់មនុស្សដែលគ្មានការងារធ្វើ បន្ទាប់ពីបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងវីរុស​ COVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាជនវៀតណាមកំពុងមកយកអង្ករដោយម៉ាស៊ីនស្វ័យប្រវត្តិ
ប្រជាជនវៀតណាមកំពុងមកយកអង្ករដោយម៉ាស៊ីនស្វ័យប្រវត្តិ

ស្រ្តីម្នាក់អាយុ ៣៤ ឆ្នាំដែលមានកូន ៣ នាក់ជាបន្ទុកបាននិយាយថា “ម៉ាស៊ីនចែកអង្ក​​រនេះពិតជាមានប្រយោជន៍ណាស់​​ អង្ករមួយថង់នេះធ្វើឲ្យយើងទ្រទ្រង់ជីវភាពបានមួយថ្ងៃ”។ ម៉ាស៊ីនចែកចាយអង្ករនេះកំណត់ ១.៥ គីឡូក្រាមក្នុងមនុស្សម្នាក់​​ ដែលភាគច្រើនជាកម្មករ អ្នកលក់តាមចិញ្ចើមផ្លូវ អ្នក​រកចំណូលបានពីការងាររកស៊ីដោយដៃដូចជាលក់នៅផ្ទះ ឬ លក់សំបុត្រឆ្នោតជាដើមជាមួយនឹងវិធានការណ៍ការពារយ៉ាងត្រឹមត្រូវ។

ម៉ាស៊ីនចែកចាយអង្ករដោយស្វ័យប្រវត្តិ
ម៉ាស៊ីនចែកចាយអង្ករដោយស្វ័យប្រវត្តិ

​តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថាម៉ាស៊ីនចែកអង្ក​​រត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងធំៗ ផ្សេងទៀតដូចជា​ ហាណូយ និង ដាណាង។ លោក Hoang Tuan Anh ជាអ្នកជំនួញម្នាក់ដែលមានផ្តួចផ្តើមគំនិតនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថា លោកចង់ឲ្យប្រជាជនមានអារម្មណ៍ថាពួកគេនៅតែមានសិទ្ធិទទួលបានស្បៀងអាហារគ្រប់គ្រាន់ ទោះបីមានការលំបាកផ្នែកសេដ្ឋកិច្ចក៏ដោយ។

ប្រជាជនវៀតណាមកំពុងមកយកអង្ករដោយម៉ាស៊ីនស្វ័យប្រវត្តិ
ប្រជាជនវៀតណាមកំពុងមកយកអង្ករដោយម៉ាស៊ីនស្វ័យប្រវត្តិ

 គួរបញ្ជាក់ថា ក្រោយពីដាក់ដំណើរការបានមួយថ្ងៃ ម៉ាស៊ីននេះបានចែកចាយអង្ករ ៣០០គីឡូក្រាមដល់ប្រជាជនជាង ២០០ នាក់។​ គោលដៅរបស់លោក Hoang Tuan Anh គឺចង់ឲ្យតំឡើងម៉ាស៊ីន ១០០ គ្រឿងដូចម៉ាស៊ីនទាំងនេះ នៅទូទាំងទីក្រុងហូជីមីញ ហើយលោកបានអំពាវនាវឲ្យម្ចាស់ជំនួយបរិច្ចាគអង្ករ និងថវិកាដល់គម្រោងនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T