មាត់ប្រកែកថាមិត្តរួមការងារតែYang Mi និងAllen Deng បណ្ដើរគ្នាញាំការ៉េមនៅសណ្ឋាគារ ធ្វើមិនដឹង

//s5.kh1.co/81/81bce58f47d4aec031425416ea0eed05ce584c60.jpg
នារី

 ១៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភស្តុតាងថ្មីៗនេះ Yang Mi និង Wei Yong Huan ដែលពួកគេណាត់ជួបគ្នានៅសៀវហៃ បានក្លាយជាប្រធានបទក្តៅគគុក

ចិន៖ វាបានក្លាយជា ប្រធានបទមួយក៏ក្តៅគគុក ដែលទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងម្តងទៀត ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមWeibo នៅក្នុងប្រទេសចិន ដោយគេបានឃើញ តារាស្រីលំដាប់ជួរមុខ Yang Mi និងពិធីករ និងតារាសម្តែងប្រុស Allen Deng  ដោយបានបង្ហាញភាពរីករាយ ពេលញ៉ាំការ៉េម នៅមុខខ្លោងទ្វារសណ្ឋាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ កាលពីម្សិលមិញ បានលេចចេញនូវរូបភាពជា ភ័ស្តុតាងណាត់ជួបគ្នា ក៏បានបញ្ជាក់ដែរ ថានេះជាគូស្នេហ៍ ដ៏ល្បីល្បាញនិងផ្អែមល្ហែមបំផុត Yang Mi និង Allen Deng​ បានបណ្តើរគ្នា នៅទីសាធារណៈ ពាក់ណ្តាលអាធ្រាត។

ទៀតសោត ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាពួកគេទាំងពីរ ដោយលើកនេះ បានបណ្តើរគ្នាយ៉ាងបើកចំហរ មិនលាក់បាំង ដូចសព្វរាល់នោះឡើយ។

ជាក់ស្តែង ចាប់តាំងពី សារព័ត៌មាននៅក្នុងប្រទេសចិនជាច្រើន បានចុះផ្សាយព្រោតព្រាត  រហូតមកដល់ពេលនេះ មិនមានប្រត្តិកម្ម និង​ មានការឆ្លើយតបពី តារាល្បីទាំងនេះឡើយ មានតែប្រិយមិត្តអ្នកអាន តាមដានជាមួយ ខ្មែរឡូតទាំងអស់គ្នា៕
សូមទស្សនារូបខាងក្រោម៖ 

Allen Deng
Allen Deng
ឡានរបស់ពួកគេ
ឡានរបស់ពួកគេ
Yang Mi
Yang Mi
Yang Mi
Yang Mi
Allen Deng
Allen Deng
Allen Deng និង Yang Mi
Allen Deng និង Yang Mi
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T