ឃើញស៊ិចស៊ីស្អាតបែបនេះ! តែកុំមើលពីក្មេង ស្រីម៉ុច តែងខ្លួនដូចប្រុស

//s5.kh1.co/11/11647a3e9e84345406318a8313ca09fb43749f48.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើក្រឡេកមកមើល ពីសម្រស់តារាស្រី អ្នកនាង ស្រី ម៉ុច កាលពីនៅក្មេង ដោយបានមក ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីរបស់មនុស្សប្រុស ជាពិសេសនោះ នាងបានលេងស្ទាយ៍សក់ខ្លី ដែលធ្វើឲ្យរូបរបស់នាងមួយសន្លឹកនេះ កាន់តែដូចមនុស្សប្រុសផងដែរ។

ភ្នំពេញ៖ តារាសម្ដែងស្រី អ្នកនាង ស្រី ម៉ុច ហៅ ជីដូន កាកី ជាតារាសម្ដែងប្រកបដោយសមត្ថភាព និងទេពកោសល្យ ដែលបានធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង តែទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែមានមតិរិះគន់ពី បណ្ដាអ្នកគាំទ្រជាច្រើន ទៅលើការតែងខ្លួន ស្លៀកពាក់របស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ហាក់ដូចជាមិនខ្វល់ខ្វាយ ពីរឿងនេះនោះទេ​​ ផ្ទុយទៅវិញ ព្រោះនេះជាអ្វីដែលនាងចូលចិត្ត ម៉្យាងវិញទៀត នាងកាន់តែបង្ហាញពីភាពស៊ិចស៊ី ខ្លាំងជាងមុន ព្រមទាំងបង្ហាញពីរូបរាង ដែលនៅតែមានភាពស្រស់ស្អាត បើទោះបីជានាង មានវ័យកាន់តែជ្រេ ថែមទាំងមានកូនរួចទៅហើយ។

យ៉ាងណាមិញ បើក្រឡេកមកមើល ពីសម្រស់តារាស្រីរូបនេះ កាលពីនៅក្មេង តាមរយៈការបង្ហោះនៅក្នុងបណ្ដាសង្គមហ្វេសប៊ុករបស់នាង កាលពីពេលថ្មីៗនេះវិញ ដោយនាងបានមក ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីរបស់មនុស្សប្រុស ដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍កាន់តែប្លែកភ្នែកខ្លាំង។ តែអ្វីដែលរឹតតែសំខាន់នោះគឺ នាងបានលេងស្ទាយ៍សក់ខ្លី ដែលធ្វើឲ្យរូបរបស់នាងមួយសន្លឹកនេះ កាន់តែដូចមនុស្សប្រុសថែមទៀតផង។

តាមរយៈរូបភាពនេះហ្វេនជាច្រើនសឹងហួសចិត្ត ព្រោះមិននឹកស្មានថាសម្រស់នាងកាលពីក្មេង លេងខ្លួនដូចមនុស្សប្រុសបែបនេះ បើប្រៀបនឹងបច្ចុប្បន្នស៊ិចស៊ីបញ្ចេញសាច់មិនធម្មតា៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 ស្រី ម៉ុច 
 ស្រី ម៉ុច 
 ស្រី ម៉ុច 
 ស្រី ម៉ុច 
 ស្រី ម៉ុច 
 ស្រី ម៉ុច 
 ស្រី ម៉ុច 
 ស្រី ម៉ុច 
រូបភាព របស់ ស្រី ម៉ុច កាលពីក្មេង និង ពេល បច្ចុប្បន្ន
រូបភាព របស់ ស្រី ម៉ុច កាលពីក្មេង និង ពេល បច្ចុប្បន្ន
ស្រីម៉ុច
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T