មើលទៅក៏មានក្តីសុខដែរ! ថមមី Surprise ខួបកំណើតភរិយា ដែលកំពុងពរពោះយ៉ាងស្វីត

//s5.kh1.co/bd/bd77c7a54323a354c3e21f8500a7114ccfc2909d.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ លោក ថមមី បានSurprise ខួបកំណើតឲ្យ អ្នកនាង​ សួស វីហ្សា ដែលជាភរិយា របស់ខ្លួន យ៉ាងរ៉ូមែនទិក ដែលធ្វើអ្នកគាំទ្រជាច្រើន លួចច្រណែនទៀតផង។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ ពីគូស្វាមីភរិយា រវាងតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា ដែលក្រោយពី រៀបការនឹងគ្នារួចមក អ្នកទាំងពីរ តែងតែបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម ឲ្យហ្វេនៗជាច្រើន បានទស្សនាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចាប់តាំងពី អ្នកនាង សួស វីហ្សា មានផ្ទៃពោះមក លោក ថមមី រឹតតែមាន ការយកចិត្តទុកដាក់ ថ្នាក់ថ្នម និងផ្ដល់ភាពកក់ក្ដៅ យ៉ាងពេញទំហឹង ដល់ភរិយារបស់ខ្លួនថែមទៀត ដែលធ្វើឲ្យហ្វេនៗមួយចំនួនពិតជាសរសើរដល់គ្រួសារមួយនេះតែម្តង។

លើសពីនេះទៅទៀត តាមរយៈការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ លោក ថមមី បាន Surprise ខួបកំណើតឲ្យភរិយារបស់ខ្លួន យ៉ាងរ៉ូមែនទិក មិនត្រឹមតែប៉ុណ្ណោះលោក​ថែមទាំងបាន បង្ហាញរូបភាពស្វីតៗជាមួយគ្នា ព្រមទាំងគ្រួសាររបស់លោកផ្ទាល់ ដែលធ្វើអ្នកគាំទ្រជាច្រើន លួចច្រណែន មើលទៅពិតជាមានក្តីសុខខ្លាំងតែម្តង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា ព្រមទាំង គ្រួសារ
ថមមី និង សួស វីហ្សា ព្រមទាំង គ្រួសារ
សួស វីហ្សាថមមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T