ម្ដាយណាមិនចង់ឃើញ កូនជោគជ័យ! អម្ពរ ទេវី រំភើបមិនស្ទើរ ក្រោយកូនប្រុស បានការងារតាមក្ដីស្រមៃ

//s5.kh1.co/de/de7559889a2a980b1ae783c6f2e690f878fb932d.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មួយម៉ោងមុននេះ អ្នកស្រី អម្ពរ ទេវី បានបង្ហោះរូបភាពកូនប្រុស ដែលបានបំពេញក្ដីស្រមៃធ្វើជាទាហាន ហើយអ្នកស្រីក៏បាននិយាយពីអារម្មណ៍យ៉ាងរំភើបពេលបានកូនប្រុសអាចបំពេញក្ដីស្រមៃរបស់ខ្លួនបាន។http://editor.khmerload.com/article/list

អាមេរិក៖ ជាការពិតណាស់ តារាសម្ដែង អ្នកស្រី អម្ពរ ទេវី ជាតារាសម្ដែងស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បើទោះបីពេលនេះអ្នកស្រីបានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈយ៉ាងណាក្ដី ក៏នៅតែមានមហាជនជាច្រើន មានក្ដីនឹករលឹក និង​ គាំទ្រអ្នកស្រីដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បច្ចុប្បន្នអ្នកស្រីកំពុងរស់នៅលើទឹកដីអាមេរិកជាមួយគ្រួសារយ៉ាងមានសុភមង្គល ជាពិសេសពេលនេះអ្នកស្រីក៏មានកូនធំៗ និងបានបញ្ចប់ការសិក្សាទៀតផង។ ក្នុងនោះដែរ អ្នកស្រី តែងតែបង្ហាញពីសកម្មភាពរបស់ខ្លួននៅលើបណ្ដាញសង្គមជានិច្ច ជាពិសេសក៏បង្ហាញពីអារម្មណ៍របស់អ្នកស្រិទៅកាន់កូនផងដែរ។

ជាក់ស្ដែង មួយម៉ោងមុននេះ អ្នកស្រី អម្ពរ ទេវី បានបង្ហោះរូបភាពកូនប្រុស ដែលបានបំពេញក្ដីស្រមៃធ្វើជាទាហាន ហើយអ្នកស្រីក៏បាននិយាយពីអារម្មណ៍យ៉ាងរំភើបពេលបានកូនប្រុសអាចបំពេញក្ដីស្រមៃរបស់ខ្លួនបាន ដោយអ្នកស្រីបាននិយាយថា៖

ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីរក្រោយកូន ម៉ាក់នឹកកូន សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ

សម្ដី អ្នកស្រី អម្ពរ ទេវី

សូមទស្សនារូបភាពខាងក្រោម៖ 

 អ្នកស្រី អម្ពរ ទេវី ជាមួយកូនប្រុស
 អ្នកស្រី អម្ពរ ទេវី ជាមួយកូនប្រុស
 អ្នកស្រី អម្ពរ ទេវី ជាមួយកូនប្រុស
 អ្នកស្រី អម្ពរ ទេវី ជាមួយកូនប្រុស
អ្នកស្រី អម្ពរ ទេវី ជាមួយកូនប្រុស
អ្នកស្រី អម្ពរ ទេវី ជាមួយកូនប្រុស
រូបភាពកូនប្រុស អ្នកស្រី អម្ពរ ទេវី
រូបភាពកូនប្រុស អ្នកស្រី អម្ពរ ទេវី
អម្ពរ ទេវី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T