ត្រលប់មកវិញលើកនេះ Yang Mi កាន់តែធ្វើឲ្យហ្វេនៗឈ្លក់វង្វេង

//s5.kh1.co/9b/9b11409019be478c8a672c3e5a41249ac753f9e0.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ស្រាប់តែលេចចេញ នូវរូបភាព របស់ តារាស្រី Yang Mi ដែលបានថតដោយអ្នកគាំទ្រ ជាមួយនឹងការតែងខ្លួន បែបសាមញ្ញ ប៉ុន្តែ បានបង្ហាញពីភាពទាក់ទាញ តាមរយៈស្នាមញញឹម ដ៏មានមន្តស្នេហ៍ ដែលអាចឲ្យហ្វេនៗស្ទើរតែឈ្លក់វង្វេង នឹងសម្រស់របស់នាង

ចិន៖ តារាស្រី Yang Mi ជាតារាសម្ដែងដ៏ល្បី និងមានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈសមត្ថភាពយ៉ាងល្អនៅក្នុងវិស័យសិល្បៈ ម៉្យាងវិញទៀត បើទោះបីជា នាងមានកូនរួចទៅហើយក្ដី តែតារាស្រីរូបនេះ នៅតែរក្សាសម្រស់ ឲ្យនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យ ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ បើទោះបីជា Yang Mi ធ្លាប់បែកបាក់ស្នេហា ដែលត្រូវលែងលះគ្នា ជាមួយនឹងអតីតស្វាមីក៏ពិតមែន តែតារាស្រីរូបនេះ នៅតែខិតខំព្យាយាមធ្វើការងារសិល្បៈឲ្យបានល្អ ជាពិសេស នាងកាន់តែលេងខ្លួន យ៉ាងទាន់សម័យ ដែលធ្វើឲ្យសម្រស់របស់នាង​ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំងឡើង ទៀតផង។

លើសពីនេះទៅទៀត ថ្មីៗនេះ ស្រាប់តែលេចចេញ នូវរូបភាព របស់ Yang Mi ប៉ុន្មានសន្លឹក ដែលត្រូវបានថតដោយអ្នកគាំទ្ររបស់នាង ជាមួយនឹងការតែងខ្លួន បែបសាមញ្ញ ប៉ុន្តែ បានបង្ហាញពីភាពទាក់ទាញ តាមរយៈស្នាមញញឹម ដ៏មានមន្តស្នេហ៍ ដែលអាចឲ្យហ្វេនៗស្ទើរតែឈ្លក់វង្វេង នឹងសម្រស់របស់នាង ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T