បាក់សម្រស់តែមួយភ្លែតប៉ុណ្ណោះ ពេលនេះ រាងWallace Huo ឡើងកប់

//s5.kh1.co/08/08a7598a9ebd56e2fa6b598665c3afd39d3eb51b.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ស្រាប់តែ មិត្តភក្តិរបស់ តារាប្រុស លោក Wallace Huo ម្នាក់ បានបង្ហោះរូបភាពរបស់ខ្លួន ជាមួយនឹងលោក ដែលនៅក្នុងរូបភាពនោះដែរ តារាសម្តែងប្រុសរូបនេះ ពិតជាមានភាពស្រស់សង្ហា គួរឱ្យភ្ញាក់ផ្អើល ដោយមុខមាត់របស់លោក បានវិលត្រឡប់មកជា រាងពងក្រពើ ថែមទាំង មានសាច់ដុំគួរឱ្យចាប់អារម្មណ៍។

តៃវ៉ាន់៖ តារាសម្ដែងប្រុសដ៏ល្បី លោក Wallace Huo ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលហ្វេនៗគ្រប់គ្នា តែងតែបានឃើញ តារាប្រុសរូបនេះលេចមុខ នៅក្នុងរឿងចិនល្បីៗជាច្រើន ជាពិសេស តាមរយៈមុខមាត់ដ៏ស្រស់សង្ហារបស់លោក បានធ្វើឲ្យមានការគាំទ្រពីសំណាក់ហ្វេនៗកាន់តែច្រើនឡើង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មួយរយៈចុងក្រោយមកនេះ Wallace Huo ហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ស្ទើរតែពេញមួយឆ្នាំ ម៉្យាងវិញទៀត តារាប្រុសរូបនេះ ត្រូវបានហ្វេនៗជាច្រើនមើលឃើញថា លោកហាក់ដូចជា ធ្វេសប្រហែសនឹងការថែរក្សាសម្រស់របស់ខ្លួន ដោយលោកមានការ ឡើងទម្ងន់ ធ្វើឲ្យលោកមានរាងធាត់ និងធ្វើឲ្យសម្រស់របស់លោក ហាក់មានភាពថមថយ ទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្រាប់តែ មិត្តភក្តិរបស់ Wallace Huo ម្នាក់ បានបង្ហោះរូបភាពរបស់ខ្លួន ជាមួយនឹងលោក ដែលអ្នកទាំងពីរ បានលេងបាល់បោះជាមួយគ្នា ដែលនៅក្នុងរូបភាពនោះដែរ តារាសម្តែងប្រុសរូបនេះ ពិតជាមានភាពស្រស់សង្ហា គួរឱ្យភ្ញាក់ផ្អើល ជាពិសេសមុខមាត់របស់លោក បានវិលត្រឡប់មកជា រាងពងក្រពើ មានសាច់ដុំគួរឱ្យចាប់អារម្មណ៍ ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាក្រោម៖

Wallace Huo 
Wallace Huo 
Wallace Huo 
Wallace Huo 
Wallace Huo និង ភរិយា 
Wallace Huo និង ភរិយា 
Wallace Huo និង កូនស្រី
Wallace Huo និង កូនស្រី
Wallace Huo
Wallace Huo
Wallace Huo និង មិត្តភក្តិ
Wallace Huo និង មិត្តភក្តិ
Wallace Huo
Wallace Huo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T