ស៊ុតច្បាស់ណាស់! មកមើល CV11 ហាត់ទាត់បាល់ហ្រ្វីឃីគ ហើយអបអរស្ទាយ៍ CR7 ទៀត (មានវីដេអូ)

//s5.kh1.co/45/4537ce314bf94e2cdac3595636dae47877e85bde.jpg
កីទ្បា

 ១២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មកមើល CV11 ហាត់ទាត់បាល់ហ្រ្វីឃីគ ហើយអបអរស្ទាយ៍ CR7 ទៀត (មានវីដេអូ)

ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានដឹង ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រូវបានប្រកាសពន្យារពេលនៃការប្រកួតជាបណ្ដោះអាសន្ន ក្នុងគោលបំណងទប់ការស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពហ្វឹកហាត់របស់បណ្ដាក្លិបនីមួយៗដែលមានលក្ខណៈប្រមូលផ្ដុំក៏ត្រូវបានតម្រូវឲ្យផ្អាកដូចគ្នា ដោយជំនួសមកវិញនូវការហ្វឹកហាត់ជាលក្ខណៈផ្ទាល់ខ្លួន ដោយមានការរៀបចំពីសំណាក់ក្រុមការងារគ្រូបង្វឹកទៅតាមបណ្ដាក្លិបរៀងៗខ្លួន។

យ៉ាងណាមិញ បើទោះបីជាការប្រកួត និងការហ្វឹកហាត់ជាក្រុមត្រូវបានពន្យារពេលសិនក៏ដោយ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើការហ្វឹកហាត់ដោយខ្លួនឯងដើម្បីរក្សាកម្លាំង កាយសម្បទា រួមជាមួយនឹងបច្ចេកទេសផងដែរ។

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

ជាមួយគ្នានេះ តាមរយៈវីដេអូមួយដែលបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើការហ្វឹកហាត់ទាត់បាល់ហ្រ្វីឃីគ (Free-Kick) ដោយប្រើជើងឆ្វេងស៊ុតបញ្ចូលទីយ៉ាងល្អ ហើយគេថែមទាំងបានធ្វើស្ទីលអបអរដូច Idol របស់គេ កីឡាករ Cristiano Ronaldo ថែមទៀត។

កីឡាករ ចាន់ វឌ្ឍនាកា ធ្វើការហ្វឹកហាត់ទាត់បាល់ហ្រ្វីឃីគ 
កីឡាករ ចាន់ វឌ្ឍនាកា ធ្វើការហ្វឹកហាត់ទាត់បាល់ហ្រ្វីឃីគ 

គួរឲ្យដឹងដែរថា សម្រាប់កាលបរិច្ឆេទនៃការវិលត្រឡប់មកវិញនៃការប្រកួតពានរង្វាន់លីគកំពូល និងពានរង្វាន់សម្ដេច ហ៊ុន សែន នៅមិនទាន់មានការបញ្ជាក់នៅឡើយ ដោយរង់ចាំមើលស្ថានភាពវិវត្តន៍របស់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕

ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T