មិនសើចយំទេ តែជីវិតយើង មើលមិនឃើញ! Fan Bingbing ធ្លាប់ស្លៀកឈុត ខ្ទង់ម៉ឺនដុល្លារ តែពេលនេះ ធ្លាក់ខ្លួន ពាក់អាវត្រឹមតម្លៃ.....

//s5.kh1.co/2a/2a9f7355f64813d66c371b0753f57c80fb95b371.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងស្រី អ្នកណាមិនស្គាល់ ដែលជាតារា ហាយសូរ ប្រើរបស់ប្រ៊េនៗ តែពេលនេះ គ្រប់យ៉ាង មើលមិនឃើញនោះទេ ដោយនាងបានស្លៀករ៉ូប ឬក៏អាវត្រឹមតែតម្លៃថោកខ្លាំងណាស់ សឹងមិនជឿ។

ចិន៖ រឿងរ៉ាវរបស់ តារាសម្តែងលំដាប់ ដូចជាFan Bingbing តែងតែត្រូវបាន គេតាមដាន ឡើងស្អិត មិនថា ជីវិតក្នុងសិល្បៈ ក្រៅសិល្បៈ និងជីវិតគូរបស់នាង ដែលពេលខ្លះ ធ្វើឲ្យនាង មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ ព្រោះមានមនុស្សចាំសង្កេតគ្រប់យ៉ាង ពីនាងបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីកន្លងទៅ តារាស្រីរូបនេះ ក៏តែងបង្អួតជាមួយនឹងសម្ភារៈនិយមទំនើបៗ សម្លៀកបំពាក់ថ្លៃ សុទ្ធតែខ្ទង់ម៉ឺនដុល្លារ រីឯកន្លែងដែលនាងរស់នៅ ក៏មានតម្លៃខ្ទង់លានដុល្លារដែរ ដោយសារតែពេលនោះ នាងអាចរកប្រាក់បានគ្រប់ច្រកល្ហក ហើយបណ្តាផលិតផលនានា តែងជួលនាងឲ្យផ្សព្វផ្សាយ ជាមួយនឹងតម្លៃខ្លួនខ្ពស់ខ្លាំង។

ប៉ុន្តែមិនបានប៉ុន្មាន កាលពីឆ្នាំ២០១៨ រូបនាង ក៏មានបញ្ហាគេចពន្ធ រហូតត្រូវពិន័យទៅនាង ជិត១៣០លានដុល្លារ ដែលត្រូវឲ្យនាង លក់ផ្ទះជាច្រើនកន្លែង និងឡៃឡុងរបស់ប្រើប្រាស់ របស់នាង ដើម្បីរំដោះខ្លួន ហើយរឿងមួយនេះ សឹងតែគ្រប់គ្នាមិននឹកស្មានថា នាងជួបរឿងយ៉ាងដូច្នេះ។

រហូតមកទល់ពេលនេះ គេសង្កេតឃើញថា ស្ទាយ៍លេងខ្លួនរបស់Fan Bingbing ក៏បានផ្លាស់ប្តូរ សឹងតែ១៨០ដឺក្រេ ដោយនាង​បានស្លៀកបំពាក់ ក្នុងតម្លៃថោកបំផុត ចំណែកឯស្បែកជើង ក៏នាង តែងតែពាក់ច្រើនដងដែរ ខុសពីកាលមុន ដែលនាងតែងតែផ្លាស់ប្តូរ ១ថ្ងៃមួយម៉ូត។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ អាវមួយដែលនាងបានស្លៀកនៅលើខ្លួន ពេលកំពុង Livestream ត្រូវបានគេចាប់អារម្មណ៍ថា មានតម្លៃត្រឹមតែ១១ដុល្លារ ហើយក៏មិនមែនលើកទីមួយនោះដែរ កាលពីមុន នាងក៏បានបង្ហាញខ្លួន សាធារណៈ ក៏បានស្លៀករ៉ូបផ្កាមួយ មានតម្លៃត្រឹមតែ១២ដុល្លារតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីហ្វេនបានដឹងពីតម្លៃនៃសម្លៀកបំពាក់ នាពេលបច្ចុប្បន្ន ក៏ពួកគេ មិនបានសើចយំ នាងនោះដែរ ព្រោះមនុស្សយើង មើលវាសនាមិនឃើញទេ ជួនកាលឡើងដល់ផុតចុង ចុះទៅវិញ ក៏ចុះក្រោមដល់បាតក៏មានដែរ៕

ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
នាឡិកាថ្លៃៗ របស់នាង
នាឡិកាថ្លៃៗ របស់នាង
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
វ
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
ឈុតសម្លៀកបំពាក់ប្រ៊េនរបស់នាង កាលពីមុន 
តែពេលនេះ នាងពាក់អាវត្រឹមតែ ១១ដុល្លារ 
តែពេលនេះ នាងពាក់អាវត្រឹមតែ ១១ដុល្លារ 
តែពេលនេះ នាងពាក់អាវត្រឹមតែ ១១ដុល្លារ 
តែពេលនេះ នាងពាក់អាវត្រឹមតែ ១១ដុល្លារ 
រ៉ូបរបស់នាង ត្រឹមតែ១២ដុល្លារ
រ៉ូបរបស់នាង ត្រឹមតែ១២ដុល្លារ
ស្បែកជើងរបស់នាង ពាក់ច្រើនដង មិនថា ទៅទីណា ដែលខុសកាលមុនដាច់
ស្បែកជើងរបស់នាង ពាក់ច្រើនដង មិនថា ទៅទីណា ដែលខុសកាលមុនដាច់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T