មានចាំ នារីម្នាក់នេះទេ? ក្លាយជាទេពអប្សរមួយភ្លែត ព្រោះកែសម្ផស្ស តែពេលនេះ រាងនាង ចប់ហើយ

//s5.kh1.co/bc/bc856479a70e6fe5cd867fcbb6f6f8f7bb50e624.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ប្រហែលជាប្រិយមិត្ត នៅចាំ តារាបណ្តាញសង្គមម្នាក់នេះ ដែលបានក្លាយជាស្រីស្អាត​ក្នុងមួយភ្លែត ក៏ព្រោះតែកែសម្ផស្ស ពេញមួយតួមុខ។

វៀតណាម៖ កាលពីឆ្នាំ២០១៧ ប្រហែលជាមនុស្សមួយចំនួន បានចាំនារីម្នាក់ ដែលមានមុខអាក្រក់យ៉ាងខ្លាំង រហូតមិត្តភក្តិរបស់នាង មានការរើសអើង និងស្អប់ខ្ពើម ដាក់នាងយ៉ាងខ្លាំង ដោយសារតែ នាងមានមុខមិនចុះចំណោមគេ ហើយថែមអ្នកក្រទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ តារាបណ្តាញសង្គមរូបនេះ ក៏បានសន្សំលុយដើម្បីកែសម្ផស្ស រហូតបានសម្រេច ដែលក្លាយជាស្រីស្អាត ក្នុងមួយពព្រិចភ្នែក ហើយជាពិសេស មិនបានប៉ុន្មានឆ្នាំ រូបនាង ក៏បានរៀបការជាមួយនឹង មិត្តប្រុសរបស់នាង ដែលបានស្រលាញ់គ្នា តាំងពីមុខមិនទាន់ស្អាតមកម្ល៉េះ។

ជាមួយគ្នានោះដែរ ជីវិតរបស់ពួកគេ ក៏បានរស់នៅ យ៉ាងសុខសាន្ត ជាមួយនឹង កូនម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគេ និងជាគ្រាប់ពេជ្រ ដែលរូបនាង ប្រាថ្នាចង់បានជាយូរណាស់មកហើយ។ ប៉ុន្តែអ្វីដែលនាង កាន់តែពិបាកចិត្ត នៅពេលនេះ គឺរូបរាងរបស់នាង មិនដូចពីមុននោះទេ ដោយខ្លាញ់ក្នុងខ្លួនកាន់តែច្រើន ចំណែកឯ សាច់ក្បាលពោះ ក៏យារធ្លាក់ ក្រោយរូបនាង សម្រាលកូន។

ក្នុងនោះនាងបាននិយាយថា ហេតុអី ឲ្យនាងបានក្លាយជាស្រីស្អាត ក្នុងពេលមួយភ្លែតយ៉ាងដូច្នេះ នាងព្យាយាមតមចំណីអាហារ ហាត់ប្រាណហើយ តែហេតុអ្វី រាងកាយរបស់នាង មិនដូចដើមទាល់តែសោះ។ ប៉ុន្តែទោះបីជាយ៉ាងណា នាងក៏នៅតែបន្ត ថែទាំសុខភាព និងរូបរាង ថ្វីបើពេលនេះ នាងមិនទាន់ទទួលបានលទ្ធផលក៏ដោយ៕

មុនកែសម្ផស្ស
មុនកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
កូនស្រីនាង
កូនស្រីនាង
រូបរាងពេលនេះ
រូបរាងពេលនេះ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T