ទឹកចិត្តប្រពៃណាស់!​ វីរកីឡាការិនី កែ ឡេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ដើម្បីប្រឆាំងកូវីដ១៩ ចំនួន….

//s5.kh1.co/fb/fbbd42789788c95f2ed86ec3642000930adda1fd.jpg
កីទ្បា

 ១០-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វីរកីឡាការិនី កែ ឡេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ដើម្បីប្រឆាំងកូវីដ១៩ ចំនួន ១០០,០០០រៀល រយៈពេល៤ខែ

ភ្នំពេញ៖ ដូចដែរប្រិយមិត្តដែលនិយមតាមដាន និងស្រឡាញ់វិស័យកីឡាក្នុងប្រទេសកម្ពុជាបានដឹង ក្រៅពីជាកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា លោកស្រី កែ ឡេង ក៏ជាមន្រ្តីយោធាមួយរូបនៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿងគួរឲ្យសរសើរមួយសម្រាប់ម្ចាស់មេដាយមាសពិភពលោក៤សម័យកាលជាប់គ្នារូបនេះ ដោយបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ ក្នុងប្រទេសកម្ពុជា វីរកីឡាការិនី កែ ឡេង បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សក្នុងនាមជាមន្រ្តីយោធា ក្នុងមួយខែចំនួន ១០០,០០០រៀល (មួយសែនរៀល) រយៈពេល៤ខែ គិតចាប់ពីខែឧសភា ដល់សីហា ឆ្នាំ២០២០ ជូនគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

គួរឲ្យដឹងដែរថា វីរកីឡាការិនី កែ ឡេង មានឋានន្តស័ក្ដិជាឧត្តមសេនីយ៍ទោ (ផ្កាយ២) និងមានតួនាទីជានាយករង មជ្ឈមណ្ឌលកីឡាកងយោធខេមរភូមិន្ទ នៃក្រសួងការពារជាតិ៕

វីរកីឡាការិនី កែ ឡេង
វីរកីឡាការិនី កែ ឡេង
វីរកីឡាការិនី កែ ឡេង
វីរកីឡាការិនី កែ ឡេង
https://s5.kh1.co/__image/w=650,h=953,q=100/86/86b6308ae06987c3138c37f156ceecbc829d15ef.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T