ចិត្តល្អណាស់! ពេជ្រ សូលីកា ប្រកាសចែកជូនអាហារ និងជែលលាងដៃ សម្រាប់អ្នកដឹកជញ្ជូនអីវ៉ាន់នៅភ្នំពេញ

//s5.kh1.co/92/928a3f116c735c3885e6ceade40eecfade453b85.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះក៏មានតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ ​សូលីកា បានបង្ហោះសារមួយថា នាងនឹងចែកជូនអាហារ ចំនួន១៥០ប្រអប់ ព្រមទាំង​ ជែលលាងដៃកម្ចាត់មេរោគ និង ភេសជ្ជៈផងដែរ សម្រាប់បងប្អូន ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ៖​ ទន្ទឹមជាមួយជំងឺកូវីដ១៩ បានកើនឡើង និងមានករណីឆ្លងមកកាន់ប្រទេសកម្ពុជារួចមក យើងសង្កេតឃើញថា មានសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនដួងបានដុតដៃដុតជើង បង្ហោះសារល្អៗ ព្រមទាំង បរិច្ចាគថវិការផ្តាល់ខ្លយនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះក៏មានតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ ​សូលីកា បានបង្ហោះសារមួយថា នាងនឹងចែកជូនអាហារ ចំនួន ១៥០ប្រអប់ ព្រមទាំង​ជែលលាងដៃកម្ចាត់មេរោគ និង ភេសជ្ជៈផងដែរ សម្រាប់បងប្អូន ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ មិនថាអ្នកមានឯកសណ្ឋានប្រចាំក្រុមហ៊ុន ឬ មិនមានឯកសណ្ឋាននៅក្រុមហ៊ុនណាក្ដី ហើយការចែកជូននេះធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

  ក្នុងនោះដែរ នាងក៏សរសេរសារបន្ថែមថា៖

ពួកយើងមិនអាចចេញប្រឈមមុខនៅកន្លែងទីធ្លាសាធារណៈ ឬទីប្រជុំជន ដូចកាលពីមុនដោយសេរីនោះឡើយ ដូច្នេះហើយអ្វីដែលយើងចង់ទទួលទានតាមចិត្តចង់ រឺ ចង់ទិញអ្វីអីវ៉ាន់ដែលជាតម្រូវការរបស់ពួកយើងភ្លាមៗ ដូចកាលពីមុនក៏មិនបានទាន់ចិត្តទាំងស្រុងឡើយ នៅក្នុងនោះពួកគាត់គឺ ជាបុគ្គលមួយរូបដែលមានសារៈសំខាន់បន្ទាប់ពី ក្រុមគ្រូពេទ្យសុខាភិបាលទាំងអស់ និងបុគ្គលិកតាមផ្សារទំនើប ឬ តាមភោជនីយដ្ឋាននានា បើសិនជាពួកយើងគ្មានពួកគាត់ទាំងអស់ទេ ការរស់នៅនាពេលបច្ចុប្បន្នរបស់ពួកយើងប្រាកដជាមានផលពិបាកបន្តិចបន្តួចទៅលើការហូបចុះឬទិញទំនិញសម្រាប់ដាក់ស្តុកនៅក្នុងផ្ទះ បញ្ហាមួយនេះគឺបានកើតឡើងដោយសារតែជំងឺថ្មីដែលមានឈ្មោះថា covid19 ដែលពួកយើងទាំងអស់គ្នាបានជ្រាបស្រាប់ទៅហើយ ពួកយើងគឺកំពុងតែរួបរួមគ្នា ដើម្បីកាត់បន្ថយការជួបជុំនឹងចេញទៅក្រៅទីប្រជុំជន ដោយពួកយើងនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យរាតត្បាតកាន់តែច្រើន។ បញ្ហាមួយនេះបានធ្វើឲ្យបុគ្គលិក ឬ ក្រុមហ៊ុនមួយចំនួនត្រូវបានផ្អាក ក៏ដូចជាត្រូវកាត់បន្ថយនូវកម្រៃប្រចាំខែរបស់ពួកគាត់ផងដែរ អញ្ចឹងគោលបំណងដែលនាងខ្ញុំបានធ្វើនេះ គឺជាការលើកទឹកចិត្តបន្តិចបន្តួចពីនាងខ្ញុំ នឹង ក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់ជូនទៅដល់ពួកគាត់ ដោយក្នុងនោះមានបាយម្ហូបនិងភេសជ្ជៈ ព្រមទាំងមានជែលលាងដៃសម្លាប់មេរោគ ចំនួន150ក្នុងម្នាក់ទទួលបានមួយកញ្ចប់៕

សម្ដី ពេជ្រ សូលីកា

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T