អបអរសាទរ! លោកតាអាយុ ១០១ឆ្នាំម្នាក់ បានក្លាយជាមនុស្សវ័យចាស់ជាងគេនៅអង់គ្លេស ដែលជាសះស្បើយពីជំងឺកូវីដ-១៩

//s5.kh1.co/c7/c78f754fbb4fcf1ea3f3e4c6d6202a6b9fc05847.jpg
សង្គម

 ១០-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោកតាមានអាយុ ១០១ឆ្នាំម្នាក់ បានក្លាយជាមនុស្សវ័យចាស់ជាងគេបំផុតក្នុងប្រទេសអង់គ្លេស ដែលជាសះស្បើយពីជំងឺកូវីដ-១៩ វិញ បន្ទាប់ពីប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះនៅឯមន្ទីរពេទ្យអស់រយៈពេល ២ សប្ដាហ៍

អង់គ្លេស៖ លោកតាមានអាយុ ១០១ឆ្នាំម្នាក់ បានក្លាយជាមនុស្សវ័យចាស់ជាងគេបំផុតក្នុងប្រទេសអង់គ្លេស ដែលជាសះស្បើយពីជំងឺកូវីដ-១៩ វិញ បន្ទាប់ពីប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះនៅឯមន្ទីរពេទ្យអស់រយៈពេល សប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា Keith Watson និងក្រុមគ្រូពេទ្យ
លោកតា Keith Watson និងក្រុមគ្រូពេទ្យ

លោកតាវ័យចំណាស់ខាងលើមានឈ្មោះថា Keith Watson បានធ្វើតេស្ដរកឃើញមេរោគ និងចូលព្យាបាលក្នុងមន្ទីរពេទ្យ Alexandra នៅឯទីប្រជុំជន Redditch តាំងពី សប្ដាហ៍មុនមកម៉្លេះ ហើយនៅព្រឹកថ្ងៃទី០៩ ខែមេសា ម្សិលមិញនេះ គាត់ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ ក្រោយជាសះស្បើយពីជំងឺ។ ហើយនៅមុនពេលចាកចេញនេះ ខាងមន្ទីរពេទ្យក៏បានថតរូបលោកតាកំពុងអង្គុយលើរទេះរុញ ជាមួយនឹងបុគ្គលិកពេទ្យពោរពេញទៅដោយស្នាមញញឹម រួចយកទៅបង្ហោះនៅលើគណនីហ្វេសប៊ុកដោយសរសេរថា« គាត់ត្រលប់ទៅផ្ទះវិញថ្ងៃនេះ បន្ទាប់ពីការព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់បុគ្គលិកក្នុងមន្ទីរពេទ្យ Alexandra រយៈពេលពីរសប្ដាហ៍មកនេះ »។

ទិដ្ឋភាពមន្ទីរពេទ្យ  Alexandra
ទិដ្ឋភាពមន្ទីរពេទ្យ  Alexandra

លើសពីនេះទៀត ចៅប្រុសរបស់លោកតា Keith ឈ្មោះ Benjamin Watson ក៏បានចែករំលែករូបភាពនេះបន្ដទៅកាន់បណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គេដោយសរសេរថា« លោកតាវ័យ ១០១ឆ្នាំដ៏អស្ចារ្យរបស់ខ្ញុំ បានឆ្លងវីរុសកូរ៉ូណា ប៉ុន្ដែអាចយកឈ្នះវាបាន ខ្ញុំសូមអរគុណអ្នករាល់គ្នានៅ NHS»៕

គួរឲ្យដឹងដែរថា​ អ្នកឆ្លងជំងឺប្រមាណ ២៧% នៅអង់គ្លេសសុទ្ធសឹងជាក្រុមមនុស្សមានវ័យចំណាស់ ពោលគឺអ្នកមានអាយុលើសពី ៨០ឆ្នាំតែម្ដង ហើយមនុស្សវ័យនេះពិតជាត្រូវការការព្យាបាលនៅមន្ទីរពេទ្យណាស់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T