បុគ្គលម្នាក់ សុខា ល្បីក្នុងបណ្តាញសង្គម ចូលខ្លួនសុំទោសនៅប៉ុស្តិ៍ប៉ូលីស ក្រោយប្រាប់គេថា ឪពុកជាផ្កាយ៣ និងគម្រាមបាញ់ (មានវីដេអូ)

//s5.kh1.co/15/15386e9ba2f89d803fdbb83b163dbb5d5e16989e.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មុននេះបន្តិច បុគ្គលឈ្មោះ សុខា ចូលខ្លួនសុំទោសនៅប៉ុស្តិ៍ប៉ូលីស ក្រោយប្រាប់់គេថា ឪពុកជាផ្កាយ៣ និងគម្រាមបាញ់។

ភ្នំពេញ៖ មួយរយៈពេលនេះ ឃើញថាបុគ្គលម្នាក់ដែលគេតែងតែហៅថា សុខា​ តែងតែបង្ហោះវីដេអូប្លែកៗជាច្រើននៅក្នុងបណ្តាញសង្គម Tiktok និងហ្វេសប៊ុក តាមរយៈការនិយាយស្តី ក៏ដូចជាកាយវិការរបស់គាត់ ដែលទទួលបានអ្នកទស្សនាច្រើនមិនធម្មតា មិនតែប៉ុណ្ណោះក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មុននេះបន្តិចមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយបុគ្គលរូបនេះត្រូវបានសមត្ថកិច្ច បានធ្វើការចាប់ខ្លួន ដើម្បីទៅធ្វើកិច្ចសន្យា បន្ទាប់ពីបុគ្គលរូបនេះ បានធ្វើការរៀបរាប់នៅក្នុងវីដេអូរបស់ខ្លួន ដោយប្រាប់គេថាជាកូនផ្កាយ៣ ថែមទាំងមានកាំភ្លើងនៅក្នុងដៃគម្រាមបាញ់គេទៀតផង។

នៅក្នុងនោះដែរ បុគ្គលរូបនេះបានធ្វើការរៀបរាប់ និងសុំទោសដល់បងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ ដោយខ្លួនមិនមែនជាកូនផ្កាយ៣ ឬគ្មានកាំភ្លើងនៅជាប់នឹងខ្លូនដូចដែលបានថានោះទេ។ មិនត្រឹមតែប៉ុណ្ណោះគាត់ ក៏បានសន្យាថានឹងឈប់ធ្វើបែបនេះ និងបង្កើតវីដេអូថ្មី ដែលល្អៗវិញ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
សុខា ប៉ូលីសហៅធ្វើការសន្យា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T