ក្រោយជាសះស្បើយពីកូវីដ១៩ អតីតតារាLinda Lusardi បានជេរទៅកាន់ មនុស្សដែលរឹងរូសមួយចំនួនថា...

//s5.kh1.co/80/804510178adf070a2c32365a167d3710afc3f7a5.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Linda Lusardi ដែលទើបតែរួចជីវិតពីជំងឺមច្ចុរាជកូរ៉ូណា ដែលទោះបីជានាងបានជាសះស្បើយពីជំងឺទើបតែ១០ថ្ងៃក៏ពិតមែនក៏នាងនៅតែមានអារម្មណ៍ខ្លាចរអារនឹងជំងឺនេះនិង មានកំហឹងចំពោះមនុស្សមួយចំនួនដែលគ្មានទំនួលខុសត្រូវ ដែលមិនខ្វាយខ្វល់ពីការទប់ស្កាត់វីរុសនេះទាល់តែសោះ ថែមទាំងចេញក្រៅត្រេចចរដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។

បរទេស៖ អ្នកទាំងអស់គ្នា បានជ្រាបច្បាស់ហើយថា វីរុសកូរ៉ូណា ជាវីរុសម្យ៉ាង ដែលមានភាពគ្រោះថា្នក់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ ដោយតម្រូវឲ្យប្រទេសជាច្រើន នៅក្នុងពិភពលោក ស្ថិតក្នុងភាពប្រកាសអាសន្នផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយមួយរយៈក្រោយៗនេះ ទីក្រុងវ៉ូហានប្រទេសចិន ដែលជាប្រភពចម្លង មុនដំបូងគេបង្អស់គឺសព្វថ្ងៃនេះបានរៀងធូរស្បើយហើយ ដោយមានឆ្លងតិចជាងមុនឆ្ងាយណាស់ ក្រឡេកមើល ប្រទេសប៉ែកខាងអុឺរ៉ុបវិញគឺមានអ្នកដែលឆ្លងជំងឺនេះ បានកើនឡើងទ្វេរ ដែលអ្នកស្លាប់មានជារៀងរាល់ថ្ងៃ ស្ទើរតែមិនដាច់មួយថ្ងៃសោះឡើយ។

ជាក់ស្តែង អតីតតារាស្រីល្បី Linda Lusardi  ដែលទើបតែរួចជីវិតពី ជំងឺមច្ចុរាជកូរ៉ូណា ដែលទោះបីជា នាងបានជាសះស្បើយពី ជំងឺទើបតែ១០ថ្ងៃ​ ក៏ពិតមែនក៏នាង នៅតែមានអារម្មណ៍ខ្លាចរអារ នឹងជំងឺនេះនិង មានកំហឹងចំពោះមនុស្សមួយចំនួន ដែលគ្មានទំនួលខុសត្រូវ ដែលមិនខ្វាយខ្វល់ពី ការទប់ស្កាត់វីរុសនេះទាល់តែសោះ ថែមទាំងចេញក្រៅត្រេចចរ ដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។

នាងបាននិយាយដោយកំហឹងនឹងភាពភ័យខ្លាចថា៖

មនុស្សមួយចំនួន ដែលមិនខ្វល់ពីការឆ្លងវីរុសកូវីដ-១៩ គួរចាត់វិធានការអ្វីមួយ ទៅលើពួកគេ
មិនបាច់ដាក់ឈ្មោះពួកគេ នៅក្នុងបញ្ជីឧក្រិដ្ឋជននោះទេ គ្រាន់តែសួរពួកគេ ឈឺត្រង់ណាហើយ សំពងត្រង់កន្លែង ដែលឈឺនឹងឲ្យខ្លាំងដៃតិចទៅឬក៏ ផាកពិន័យលុយពួកគេ ៥០០អុឺរ៉ូ ប្រសិនជាពួកគេប្រាប់ថាគ្មានលុយ អញ្ជឹងទៅផ្ទះពួកគេរឹបអូសទ្រព្យសម្បត្តិណា ដែលមានតំលៃស្មើរ ៥០០អុឺរ៉ូទៅបានហើយ រួចមកថវិកាទាំងនេះ គឺយកទៅផ្តល់ជូនបុគ្គលិកពេទ្យ NHS ដោយផ្ទាល់
នេះជាការឆ្លើយតបទៅនឹង ទង្វើរបស់មនុស្សដែល គិតថាពួកគេមិនអាចវីរុសកូរ៉ូណា ដោយទៅលេងបាល់ឬ ក៏ជប់លៀបដោយភាពល្ងង់ខ្លៅ។

Linda Lusardi

គួររំលឹកថា Linda Lusardi បានជាសះស្បើយពីរីរុសកូរ៉ូណាហើយ ដោយរោគសញ្ញាដែលធ្វើឲ្យនាងសង្ស័យជាងគេគឺនាងបានក្អួតយ៉ាងខ្លាំងហើយថែមទាំងចេញពណ៍ខៀវទៀតផង ដោយពេលនោះតារាស្រីរូបនេះ មានអារម្មណ៍ថាខ្លួននឹងមិនរស់នោះទេ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយត្រឹមតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ ក្រោយពីទទួលបានមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕

សូមចូលមើលរូបខាងក្រោម៖

Linda Lusardiនិងគ្រួសារ
Linda Lusardiនិងគ្រួសារ
Linda Lusardi
Linda Lusardi
Linda Lusardiនិង​ ស្វាមី
Linda Lusardiនិង​ ស្វាមី
Linda Lusardi
Linda Lusardi
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T