ល្មមហើយប៉ុណ្ណេះ! Man UTD អាចទិញ James ពី Real Madrid ក្នុងតម្លៃខ្លួនត្រឹមតែ…..

//s5.kh1.co/6f/6f291587658cb304259075b4c9e373ce29e7d18b.jpg
កីទ្បា

 ១០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Man UTD អាចទិញ James ពី Real Madrid ក្នុងតម្លៃខ្លួនមិនលើស៣០លានអឺរ៉ូនោះទេ

អេស្ប៉ាញ៖ ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid កីឡាករ James Rodriguez ត្រូវបានរាយការណ៍មកថា មានតម្លៃខ្លួនមិនលើស៣០លានអឺរ៉ូនោះទេ នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez
កីឡាករ James Rodriguez

កីឡាករជម្រើសជាតិកូឡំប៊ីមានព័ត៌មានលេចឮមកជាច្រើននៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជុំវិញការផ្លាស់មកកាន់ក្របខណ្ឌ Premier League ហើយក្នុងនោះក៏មានបិសាចក្រហម Manchester United មួយផងដែរ ដែលចាប់អារម្មណ៍មកលើរូបខ្លាំង។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

James មិនសូវមានឱកាសចូលលេងនៅរដូវកាលនេះនោះទេដោយសារតែបញ្ហារបួស។ ជាក់ស្ដែងកីឡាករវ័យ២៨ឆ្នាំ ទើបតែបង្ហាញខ្លួនក្នុងក្របខណ្ឌ La Liga បាន៧លើកប៉ុណ្ណោះឲ្យក្រុមលោក Zinedine Zidane។

បើតាម MEN Sport ក្លិបអធិរាជស Real Madrid ចង់បញ្ចេញខ្សែបម្រើជំនាញជើងឆ្វេងសម្រាប់ទីផ្សាររដូវក្ដៅខាងមុខ ឲ្យតែមានសំណើដល់តម្លៃខ្លួនដែលភាគីខាងក្លិបអេស្ប៉ាញចង់បាន។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ James នៅកីឡដ្ឋាន Bernabeu នឹងផុតសុពលភាពនៅឆ្នាំ២០២១ ហើយក្រៅពី Man UTD ក្លិប Everton និង Wolves ក៏ចង់បានមកលើម្ចាស់អាវលេខ១៦របស់ Real Madrid ដូចគ្នា៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T