ធ្វើអីចឹងបានទៀត! Hyoyeon ត្រូវគេរិះគន់ រឿងផ្សព្វផ្សាយផ្ទះក្នុងកម្មវិធីទូរទស្សន៍ ដើម្បីលក់បានថ្លៃ

//s5.kh1.co/90/908c000b8676f1e9b64a052690819088fb2ae203.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងស្រី Hyoyeon សមាជិកក្រុម SNSD កំពុងរងការរិះគន់ខ្លាំង លើទៅការប្រកាសលក់ផ្ទះក្នុងតម្លៃថ្លៃ បន្ទាប់ពីនាងបានផ្សព្វផ្សាយពីផ្ទះនោះ តាមកម្មវិធីទូរទស្សន៍មួយ។

កូរ៉េខាងត្បូង ៖ ដោយសារតែ SNSD ធ្លាប់ត្រូវបានគេចាត់ទុក ជាក្រុមចម្រៀងនារីថ្នាក់ជាតិ ដូច្នេះហើយសកម្មភាពរបស់ពួកគេ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន នៅទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះដែរ សមាជិកម្នាក់នៅក្នុងក្រុម គឺ Hyoyeon ស្រាប់តែទទួលរងនូវមតិរិះគន់យ៉ាងខ្លាំង ពីមហាជន បន្ទាប់ពីនាងបានប្រកាសលក់ផ្ទះ ក្នុងតម្លៃថ្លៃ។  

ជាក់ស្តែង កាលពីដើមខែមីនា Hyoyeon បានចូលរួមក្នុងកម្មវិធីបង្ហាញការពិត របស់ប៉ុស្តិ៍ទូរទស្សន៍ JTBC

តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យហ្វេនៗពោលសរសើរមិនដាច់ពីមាត់ ពីភាពស្រស់ស្អាតនៃផ្ទះដែលនាងរស់នៅ ដែលស្ថិតនៅក្នុងក្រុង Incheon តំបន់ Songdo។ 

ប៉ុន្តែមិនយូរប៉ុន្មាន Hyoyeon ក៏ស្រាប់តែប្រកាសលក់ផ្ទះប្រណីតនោះ ក្នុងតម្លៃខ្ពស់ទៅវិញ ធ្វើឲ្យហ្វេនៗយល់ថា នាងដូចជាបើកបង្ហាញផ្ទះក្នុងកម្មវិធី ដើម្បីលក់បានក្នុងតម្លៃថ្លៃយ៉ាងដូច្នោះដែរ។

មនុស្សជាច្រើនបានលើកការចោទប្រកាន់ ទៅរូបនាងថា ព្យាយាមឆ្លៀតយកប្រយោជន៍ពីកម្មវិធីទូរទស្សន៍ ដើម្បីលក់ផ្ទះងាយជាងមុន ហើយបានថ្លៃជាងមុន។

គួររម្លឹកផងដែរថា Hyoyeon បានទិញផ្ទះនេះក្នុងតម្លៃ ១,២ ពាន់លានវ៉ុន (១​លានដុល្លារ) កាលពីឆ្នាំ ២០១២

បច្ចុប្បន្ននាងបានដាក់លក់ ក្នុងតម្លៃថ្លៃ ទ្វេដងពីតម្លៃដើម បន្ទាប់ពីកម្មវិធីទូរទស្សន៍បានចាក់ផ្សាយពីផ្ទះនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

Hyoyeon
Hyoyeon
Hyoyeon
Hyoyeon
ទេសភាពផ្ទះរបស់នាង
ទេសភាពផ្ទះរបស់នាង
ទេសភាពផ្ទះរបស់នាង
ទេសភាពផ្ទះរបស់នាង
ផ្ទះរបស់នាង
ផ្ទះរបស់នាង
ទេសភាពផ្ទះរបស់នាង
ទេសភាពផ្ទះរបស់នាង
ផ្ទះរបស់នាង
ផ្ទះរបស់នាង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ១៩ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T