Ronaldo ប្រេស៊ីល សរសើអតីតម្ចាស់អាវលេខ៧ របស់ Man UTD ម្នាក់ថាជាខ្សែបម្រើឆ្នើមជាងគេបំផុតលើលោក

//s5.kh1.co/fe/feca2d25972fe8c8dcba2ef0f3f15bc98f2f7696.jpg
កីទ្បា

 ១០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Ronaldo ប្រេស៊ីល សរសើ Beckham ថាជាខ្សែបម្រើឆ្នើមជាងគេបំផុត

បរទេស៖ វីរបុរសជម្រើសជាតិប្រេស៊ីល លោក Ronaldo Nazario បានសរសើអតីតម្ចាស់អាវលេខ៧ របស់ក្រុមបិសាចក្រហម Manchester United លោក David Beckham ថាជាខ្សែបម្រើឆ្នើមបំផុតម្នាក់ លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ronaldo និង Beckham ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា កាលពីអ្នកទាំងពីលេងឲ្យក្លិបអធិរាជស Real Madrid ។ អតីតជម្រើសជាតិអង់គ្លេសបានផ្លាស់ពី Man UTD ទៅលេងឲ្យក្លិបយក្សអេស្ប៉ាញ ក្នុងឆ្នាំ២០០៣។

   លោក David Beckham
   លោក David Beckham

Beckham បានចំណាយពេល៤ឆ្នាំ នៅកីឡដ្ឋាន Santiago Bernabeu មុនពេលផ្លាស់ទៅក្រុម LA Galaxy។ កំឡុងពេលនោះ លោក និង Ronaldo បានជួយ Real Madrid លើកពានក្នុងស្រុកចំនួន២រួមមាន ពាន La Liga និងពាន Spanish Super Cup។

Beckham និង Ronaldo
Beckham និង Ronaldo

យ៉ាងណាមិញ កាលពីពេលថ្មីៗ គេបានឃើញ Ronaldo និង Beckham នៅតែមានទំនាក់ទំនង ស្អិតរមួតនឹងគ្នាដដែល ដោយអតីតម្ចាស់អាវលេខ១០ជម្រើសជាតិប្រេស៊ីល បានធ្វើការឡាយវីដេអូនៅលើបណ្ដាញសង្គម Instagram និយាយគ្នាផ្ទាល់ជាមួយនឹងម្ចាស់ក្លិប Inter Miami លោក Beckam។

Ronaldo ឡាយនិយាយគ្នាជាមួយ Beckham
Ronaldo ឡាយនិយាយគ្នាជាមួយ Beckham

កំឡុងពេលនិយាយក្នុងការឡាយ លោក Ronaldo បានលើកសរសើរពីសម្ថភាពរបស់អតីតមិត្តរួមក្រុមរបស់លោក យ៉ាងដូច្នេះថា៖

សម្លាញ់ អ្នកពិតជាអស្ចារ្យណាស់។ សម្រាប់ខ្ញុំ អ្នកជាកីឡាករដ៏ឆ្នើមបំផុតម្នាក់នៅតំបន់កណ្ដាល។ របៀបនៃការទប់បាល់របស់អ្នក របៀបនៃការបញ្ជូនរបស់អ្នក ចង់ឲ្យទៅណាក៏បាន ហើយមិនបាច់សម្លឹងមើលខ្ញុំទៀត វាពិតជាអស្ចារ្យ។ ខ្ញុំពិតជាអរគុណនូវគ្រាប់បាល់ជាច្រើនដែលអ្នកបានបញ្ជូនឲ្យខ្ញុំនៅពេលនោះ៕

លោក Ronaldo

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T