មានអីល្អម្យ៉ាងដែរតើ! នៅផ្ទះមានសុវត្ថិភាពហើយ ថែមទាំងទទួលបានការកម្សាន្តដ៏រីករាយជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!

//s5.kh1.co/df/dfe9e1f45bc995550324d7414a6fc7396e0bd8cf.jpg
សង្គម

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជា ការបំពេញការងារនៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបានអនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ។ តែទោះជាបែបនេះកី្តក៏អតិថិជន ព្រមទាំងប្រជាជនកម្ពុជានៅតែអាចឱ្យកូនៗបន្តការសិក្សា ក៏ដូចជាទទួលបានការកម្សាន្តដ៏រីករាយក្នុងក្រុមគ្រួសារជាមួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ។

ភ្នំពេញ៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជា ការបំពេញការងារនៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបានអនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ។ តែទោះជាបែបនេះកី្តក៏អតិថិជន ព្រមទាំងប្រជាជនកម្ពុជានៅតែអាចឱ្យកូនៗបន្តការសិក្សា ក៏ដូចជាទទួលបានការកម្សាន្តដ៏រីករាយក្នុងក្រុមគ្រួសារជាមួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) 
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) 

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលអាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

Crystal Processor 4K

បច្ចេកវិទ្យានេះបង្ហាញជូននូវចំណីអារម្មណ៍កាន់តែប្លែក ជាមួយនឹងរូបភាពកាន់តែលម្អិត កាន់តែច្បាស់ រស់រវើកត្រជាក់ភ្នែកលើសកម្រិតរូបភាព Full HD ដល់ទៅ ៤ ដង (4K Resolution) ឯណោះ។

Mobile View (Mirroring Screen on TV)

បច្ចេកវិទ្យាថ្មីដ៏ទំនើបអស្ចារ្យបំផុតមួយនេះ ធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តលើកញ្ចក់ទូរទស្សន៍ដ៏ធំ និងភ្លឺច្បាស់ត្រជាក់ភ្នែកដោយការភ្ជាប់ពីទូរស័ព្ទរបស់លោកអ្នកទៅ។ មានន័យថា លោកអ្នកអាចធ្វើការចែកអេក្រង់លើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen on TV) ក្នុងពេលតែមួយ។ ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីនានា ដូចជា៖

- ច្រៀងខារ៉ាអូខេកម្សាន្ត ឬមើលភាពយន្តល្បីៗជាដើម
- អាចឆ្លើយតបសារបណ្តាញសង្គមពីកន្លែងធ្វើការ របស់ចៅហ្វានាយ ឬមិត្តភក្តិរបស់លោកអ្នកដែលលោតមកបង្ហាញមកលើអេក្រង់ទូរទស្សន៍បានទាន់ពេលវេលា។ ឡូយហ្អេ៎! ធ្វើការផង សប្បាយផង បានទាំងសុវត្ថិភាពទៀត រកឯណាបានទៅ។

  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) 
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) 

របៀបប្រើសំឡេងបញ្ជាលើ YouTube ជាភាសាខ្មែរជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV)

១. ភ្ជាប់ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ជាមួយនឹងអ៊ិនធឺណេត ឬ (Wi-Fi Connected)

២. ជ្រើសរើសកម្មវិធី YouTube

៣. ជ្រើសរើសយកពាក្យ “LANGUAGE”

៤. ផ្លាស់ប្តូរយកភាសា “ខ្មែរ”

៥. បន្ទាប់មកជ្រើសរើសយកពាក្យ “CONFIRM CHANGE”

៦. បន្ទាប់មកលោកអ្នកត្រូវជ្រើសរើសយកពាក្យស្វែងរក “Search”

៧. ជ្រើសរើសយកនិមិត្តសញ្ញា “មាយក្រូហ្វូន”

៨. រួចចុចប៊ូតុង កណ្តាលនៃតេឡេបញ្ជា

៩. បន្ទាប់មកចុចប៊ូតុង “មាយក្រូហ្វូន” ដែលមាននៅលើ One Remote Control ក្បែរមាត់របស់លោកអ្នកនូវបទចម្រៀងដែលលោកអ្នកចង់ស្តាប់ ឬចង់ច្រៀងជាការស្រេច។(លោកអ្នកក៏អាច Voice  សំឡេងជាភាសារអង់គ្លេសបានផងដែរ)

ឧទាហរណ៍៖ “Samsung Global TV” វានឹងលោតទៅដល់ផ្ទាំងនោះភ្លាម។

  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) 
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) 

ចង់ដឹងទិញមួយទៅ ហើយសាកល្បងខ្លួនឯងទៅដឹងហើយថា វាពិតជាឡូយយ៉ាងណានោះ។ អ៊ីចឹងមិនបាច់ចំណាយពេលចុចប្រកបអក្សរម្តងមួយៗ លើតេឡេបញ្ជាទៀតទេ ជីវិតពិតមានន័យណាស់ លាហើយ ស្ត្រេស (Stress) ។ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ ពិតជាអាចបំពេញចិត្តលោកអ្នកបានច្រើនមែន ជាពិសេសធ្វើឱ្យការជួបជុំគ្រួសារកាន់តែមានសុភមង្គលបានថែមទៀតផង៕

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ។ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T