Colgate-Palmolive Thailand និង ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានឧបត្ថម្ភសាប៊ូដុំប្រូថិក ជាង១លានដុំជូនក្រសួងសុខាភិបាល

//s5.kh1.co/e0/e0ad63f2693b06840f83ff535fe74f872226c232.jpg
សង្គម

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី  ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភ សាប៊ូដុំប្រូថិក ជាង១លានដុំ ជូនក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា ដែលមានឈ្មោះថា “១លានប្រូថិក ១លានការពារ” ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ឋិតក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ដែលកំពុងជះឥទ្ធិពលដ៏អាក្រក់ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក  មានមនុស្ស   ជាច្រើនកំពុងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ពីការការពារខ្លួនពីវីរុស និងបាក់តេរី ហើយក៏មានមនុស្សជា ច្រើនកំពុងតែប្រឈមមុខនឹងកង្វះខាតក្នុងការទិញនូវផលិតផលការពារខ្លួន របស់ពួកគេពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលកើតមាននៅក្នុងប្រទេសពួកគេផងដែរ។ 

 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 

លោកឧកញ៉ា ជៀម ផែន អគ្គនាយកក្រុមហ៊ុន ស៊ី  ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានមានប្រសាសន៍ថា ដើម្បីចូលរួមការពារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យ នៃការឆ្លង ជំងឺកូវីដ១៩ ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី  ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានឧបត្ថម្ភសាប៊ូដុំប្រូថិក ដែលអាចកំចាត់បាក់តេរីបានរហូតដល់ 99.9% ចំនួន១លាន៨ដុំ ស្មើនឹងទឹកប្រាក់សរុបចំនួន USD 512,699 (ប្រាំរយដប់ពីរពាន់ ប្រាំមួយរយកៅសិបប្រាំបួន ដុល្លារអាមេរិក) តាមរយៈក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជាប្រើប្រាស់ក្នុងការលាងសម្អាតដៃ និងខ្លួនប្រាណ។

ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី  ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ដែលជាកាយវិការត្រូវបានចងចាំទុកនៅក្នុងប្រវត្តិសាស្រ្តសាមគ្គីភាពរបស់ជាតិយើង។ ឯកឧត្តម ម៉ម ប៊ុនហេង សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជា ជម្រុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។

 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 

សូមបញ្ជាក់ផងដែរថា ដោយយោងតាមសារអប់រំរបស់ក្រសួងសុខាភិបាល គឺការលាងសំអាតដៃឲ្យបានញឹកញាប់គឺជាសកម្មភាពដ៏សំខាន់បំផុតដើម្បីការពារអ្នក ពីការឆ្លងនៃវីរុស និងបាក់តេរីផ្សេងៗ ដូច្នេះតាមរយៈយុទ្ធនាការបរិច្ចាគ “១លានប្រូថិក ១លានការពារ” ដល់ប្រជាជនកម្ពុជានេះ ក្រុមហ៊ុនសាប៊ូប្រូថិក សង្ឃឹមថាប្រជាជនកម្ពុជារបស់យើង នឹងចូលរួមលាង សំអាតដៃ និងខ្លួនប្រាណទាំងអស់គ្នា ដើម្បីរក្សាអនាម័យសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាយើងទាំងមូល៕

 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 
 “១លានប្រូថិក ១លានការពារ” 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T